នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
បាតុកម្មអូសបន្លាយជាង៣សប្តាហ៍ ហើយអំពើហិង្សាកាន់តែខ្លាំងឡើង
ថ្ងៃទី ៖ 03-10-2022, ដោយ​​ admin , 173 Views
               
អ៊ីរ៉ង់ : ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានប្រកាសថា «ចេត្តនាអាក្រក់របស់ស្ត្រូវ នឹងបរាជ័យ»។ បាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់រយៈពេល ៣សប្តាហ៍កន្លងមក ដោយបាតុកម្មបានធ្វើឡើងនៅតាមខេត្តក្រុងទាំង ៣១នៅក្នុងប្រទេសអ៊ីរ៉ង់។

ក្រៅពីការធ្វើបាតុកម្មក្នុងប្រទេសអ៊ីរ៉ង់ ក៏មានបាតុកម្មកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោកនាថ្ងៃទី២ខែតុលា ដើម្បីប្រឆាំងរដ្ឋាភិបាលអុីរ៉ង់ ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីវ័យក្មេងម្នាក់ក្រោយកម្លាំងប៉ូលិសអុីរ៉ង់ចាប់ឃុំខ្លួន។ កាលពីខែកញ្ញា ស្ត្រីវ័យ២២ឆ្នាំឈ្មោះ Mahsa Amini បានស្លាប់ក្រោយពេលកម្លាំងប៉ូលិសសីលធម៌អុីរ៉ង់ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទបំពានច្បាប់អ៊ិស្លាម Sharia ដោយសារតែស្ត្រីរូបនោះមិនពាក់កន្សែងក្បាល។

នាង Mahsa Amini ជាមួយគ្រួសារបានធ្វើដំណើរទេសចរណ៍ នៅខេត្ត Kurdistan ភាគខាងលិចប្រទេសអុីរ៉ង់ ក៏ដូចជាសួរសុខទុក្ខ សាច់ញាតិ ក៏ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារតែមិនគោរពតាមច្បាប់ស្លៀកពាក់របស់ស្ត្រីនៅក្នុងប្រទេសនេះ។ នាងបានស្លាប់នៅក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប្រភពព័ត៌មានបានឱ្យដឹងថា នាង Mahsa Amini ត្រូវបានប៉ូលិសធ្វើទារុណកម្មនៅពេលបញ្ជូនតាមរថយន្ត ។ ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលប្រធានាធិបតីអុីរ៉ង់ Iran Ebrahim Raisi បានចេញច្បាប់កាត់បន្ថយសិទ្ធិអំណាចរបស់ស្ត្រី ពិសេសគឺពាក់ព័ន្ធនឹងការស្លៀកពាក់តាមបែបប្រពៃណី ។ អុីរ៉ង់បានស្នើដល់ស្ត្រីទាំងអស់ត្រូវពាក់ស្បៃលើក្បាលចាប់តាំងពីបដិវត្តន៍អ៊ិស្លាមអុីរ៉ង់នៅឆ្នាំ១៩៧៩មក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com