ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងនាយករដ្ឋមន្ត្រីដដែល
ថ្ងៃទី ៖ 03-10-2022, ដោយ​​ admin , 165 Views
                     
ថៃ : នៅទីបំផុត តុលាការរដ្ឋធម្មនុញ្ញថៃនៅថ្ងៃទី៣ខែតុលា បានចេញសេចក្តីសម្រេចថា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា កាន់តំណែងមិនទាន់លើសពេលកំណត់៨ឆ្នាំតាមរដ្ឋធម្មនុញ្ញនោះឡើយ។ ការសម្រេចខាងលើគឺជាការបើកផ្លូវឱ្យលោកប្រាយុទ្ធ ចាន់អូចា កាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញក្រោយពេល ៥សប្តាហ៍បានផ្អាកការងារ។

សាលក្រមរបស់តុលាការធម្ម នុញ្ញគឺជាកម្លាំងជំរុញដ៏ធំសម្រាប់លោកប្រាយុទ្ធ ចាន់អូចា ដែលជាបុគ្គលមានទស្សនៈនយោបាយ ស្មោះត្រង់ជាមួយព្រះមហាក្សត្រ។

ចៅក្រមបានអានសាលដីកាតាមកញ្ចក់ទូរទស្សន៍មានរយៈពេល ២៥នាទីថា «ជនជាប់ចោទមិនទាន់កាន់តំណែងនាយករដ្ឋមន្ត្រីលើសពីចំនួនកំណត់៨ឆ្នាំតាមរដ្ឋធម្មនុញ្ញនោះឡើយ ដូច្នេះគាត់មិនត្រូវបានដកតំណែងនាយករដ្ឋមន្ត្រីនោះឡើយ»។ លោកប្រាយុទ្ធ ចាន់អូចា បានកាន់អំណាចក្នុងនាមជាប្រធានគណៈកម្មការយោធា ក្រោយផ្តួលរំលំនាយករដ្ឋមន្ត្រី យីងឡាក់ នៅឆ្នាំ២០១៤។ លោកបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីផ្លូវការនៅឆ្នាំ ២០១៩ តាមច្បាប់រដ្ឋធម្មនុញ្ញ ។ ដូច្នេះ រយៈពេល៨ឆ្នាំរបស់លោកមិនទាន់ផុតកំណត់នៅឡើយទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com