ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទ័ពជើងគោក សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយោធា​ពី​រ​នាក់​​ ដែលបានទទួលមរណភាព ក្រោយ​ពេលចុះ​ជួយ​​ក្មេង​លង់ទឹក​
ថ្ងៃទី ៖ 02-10-2022, ដោយ​​ admin , 232 Views
                     
ភ្នំពេញ : កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន០២នាក់ បានទៅបង់ត្រីនៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេង០២នាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំងបណ្តាលអោយលង់ស្លាប់ទាំង០២ នាក់តែម្តង ៖ ១-ពលបាលឯក ឈន ស៊ីដេត អាយុ ៣៩ឆ្នាំ អត្តលេខ ២៣៤៦៩០ ។ ២-ពលទោ វ៉ាន់ ថុន អាយុ ២៣ ឆ្នាំ អត្តលេខ២៣៨១៤២ ។

បច្ចុប្បន្នសាកសពយោធិនទាំងពីរនាក់ បានរកឃើញ(នៅម៉ោង ១១:៣០នាទីម្នាក់ និងនៅម៉ោង ១៧:១០នាទីម្នាក់ទៀត) យោធិនទាំង២នាក់នេះ បានបំពេញការងារនៅកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងនាមនាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ាននៃកងទ័ពជើងគោកទាំងអស់គ្នា សូមចូលរួមសោកស្តាយនូវការបាត់បង់យោធិនពលីចំនួនពីររូប និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ជួយឱ្យសាកសពមួយរូបទៀត បានរកឃើញឆាប់ៗ។ សូមឲ្យវិញ្ញាណក្ខន្ធសពវិវរ:យោធិនទាំង២ទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com