ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រះសង្ឃ៣អង្គក្លែងខ្លួនជាជនស៊ីវិលចេញប្លន់ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅស្រុកបសេដ្ឋ
ថ្ងៃទី ៖ 01-10-2022, ដោយ​​ admin , 462 Views
                     
កំពង់ស្ពឺ : កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ បានចាប់ខ្លួនព្រះសង្ឃ៣អង្គ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១ខែតុលាឆ្នាំ២០២២នៅក្នុងវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ ក្រោយចេញប្លន់បានសម្រេចរួចគេចខ្លួន។

លោក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា មានព្រះសង្ឃមួយអង្គព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានមកដាក់ពាក្យបណ្តឹងថានៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ព្រះអង្គត្រូវបានជនសង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរសព្ទដៃមួយគ្រឿងម៉ាក iphoneនិងលុយខ្មែរ២ម៉ឺនរៀល ពេលដែលព្រះអង្គនិមន្តចេញពីវត្តទៅរកទិញបារី។ ព្រៈសង្ឃអង្គនេះ បានបញ្ជាក់ឱ្យដឹងថា ព្រះអង្គត្រូវបានគេវាយបណ្តាលឱ្យប៉ោងមុខនិងជាំភ្នែក ។ 

អធិការរូបនេះបានឱ្យដឹងបន្ថែមថា ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងជំនាញក៏បានបើកការស៊ីបអង្កេតឈានដល់កំណត់មុខសញ្ញាសង្ស័យហើយក៏បានឃាត់ខ្លួនមកសាកសួរ។ ដោយក្នុងនោះបានឃាត់ខ្លួនព្រះសង្ឃ៣អង្គ ១-ព្រៈនាម ផុន មករា ព្រះជន្មអាយុ១៦ព្រះវស្សា ២-ព្រៈនាម ឌឿន វណ្ណដេតព្រះជន្ម១៦ព្រះវស្សា និង ៣-ព្រៈនាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សាដែលគង់បួសរៀននៅវត្តខាងលើមកកាន់អធិការដ្ឋាន។

លោក ចន សុភិត បានឱ្យដឹងថា ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ ព្រះសង្ឃទាំង៣អង្គនេះបានសារភាពថាពិតជាបានក្លែងខ្លួនដោយស្លៀកពាក់ស៊ីវិលធ្វើសកម្មភាពប្លន់ព្រះសង្ឃព្រះនាម វ៉ាត សុខវៀត នោះមែន ហើយពេលប្លន់រួចក៏វិលចូលវត្តវិញគ្រងស្បង់ធម្មតា។ក្រោយទទួលបានចម្លើយសារភាពកម្លាំងជំនាញក៏បានបញ្ជូនទៅមន្ទីរធម្មការនិងសាសនាដើម្បីផ្សឹកហើយបន្តនីតិវិធីច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com