ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាចនឹងមានអ្នកស្លាប់រាប់រយនាក់ដោយព្យុះIan នៅអាមេរិក
ថ្ងៃទី ៖ 30-09-2022, ដោយ​​ admin , 190 Views
                     
អាមេរិក : ប្រភពព័ត៌មានជាច្រើនបានបង្ហាញពីក្តីបារម្ភថាអាចនឹងមានមនុស្សរាប់រយនាក់ស្លាប់ ដោយសារតែព្យុះកំណាច Ian វាយប្រហាររដ្ឋផ្លរីដា អាមេរិក នាយប់ថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ខែកញ្ញា (ពេលវេលាអាមេរិក)។

សារព័ត៌មាន Sputnik News បានផ្សាយថា នៅពេលនេះក្រុមមន្ត្រីជំនាញកំពុងតែវាយតម្លៃពីការខូចខាតទ្រព្យសម្បត្តិដោយខ្យល់ព្យុះនៅក្នុងរដ្ឋ ផ្លរីដា។ ប៉ុន្តែការវាយតម្លៃមានភាពយឺតយ៉ាវដោយសារតែទឹកជំនន់ទ្រង់ទ្រាយធំ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។

មានប្រសាសន៍នៅថ្ងៃទី ២៩ខែកញ្ញា មជ្ឈមណ្ឌលគ្រប់គ្រង គ្រោះអាសន្ន (FEMA) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចាត់ទុកព្យុះIan គឺជាគ្រោះអាសន្នទ្រង់ទ្រាយធំ ដោយបានបញ្ជាក់ថា នេះគឺជាខ្យល់ព្យុះដែលបានសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររដ្ឋផ្លរីដា ។

ប្រធានាធិបតីបៃឌិនបញ្ជាក់ថា មកទល់ពេលនេះនៅមិនទាន់អាចបញ្ជាក់ឱ្យបានច្បាប់ពីចំនួនអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិដោយសារតែព្យុះកំណាចខាងលើនេះនៅឡើយទេ។

ជាមួយគ្នានេះដែរ លោក Carmine Marceno មន្ត្រីក្នុងរដ្ឋផ្លរីដា បានសន្និដ្ឋានថា អាចនឹងមានមនុស្សដល់ទៅរាប់រយនាក់ស្លាប់ដោយសារតែខ្យល់ព្យុះ ទឹកជំនន់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com