ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រោយបទបញ្ជា១ថ្ងៃ ខេត្តកណ្ដាលរកឃើញល្បែងស៊ីសងជាង៧០០កន្លែង ភ្នំពេញជាង១ពាន់កន្លែង
ថ្ងៃទី ៖ 29-09-2022, ដោយ​​ admin , 168 Views
                     
ភ្នំពេញ : ល្បែងស៊ីសងត្រូវបានគេចាត់ទុកថា ជាឫសគល់នៃបទល្មើសបង្ករឱ្យកើតទៅជាអំពើហិង្សា ជួញដូរមនុស្ស គ្រឿងញៀន ចោរកម្ម លួច ឆក់ ប្លន់ និងករណីឃាតកម្មជាដើម។

ក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ " សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស" នៅព្រឹកថ្ងៃទី២៩កញ្ញា នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ល្បែងស៊ីសងកើតឡើងច្រើនណាស់ ក្រោយបទបញ្ជា១ថ្ងៃ ខេត្តកណ្ដាលរកឃើញជាង៧០០កន្លែង និងភ្នំពេញរកឃើញជាង១ពាន់កន្លែង ។

បើតាមសម្ដេចតេជោ នាយករដ្ឋមន្រ្តី « អាហ្នឹងវាទាក់ទងជាមួយបញ្ហាភូមិ ឃុំ មានសុវត្ថិភាព ដែលយើងបានដាក់ឱ្យអនុវត្តច្រើនឆ្នាំហើយ ។ កន្លែងស៊ីសង កន្លែងល្បែងស៊ីសង វាមិនដែលកើតនៅលើមេឃទេ វាកើតនៅលើដី ដីហ្នឹងវានៅតាមភូមិតាមឃុំ តាមស្រុក តាមខេត្តនោះឯង បញ្ហាឋិតនៅត្រង់យើងធ្វើឬមិនធ្វើ » ។

ជាមួយគ្នានោះសម្ដេចបានដាស់តឿនអាជា្ញធរមានសមត្ថកិច្ចទាំងអស់ឱ្យចុះធ្វើឬបង្រ្កាបដូចភ្លៀងរលឹមកុំចាំនាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញបញ្ជា ។ សម្ដេចថា កន្លែងខ្លះជាកន្លែងផឹកកាហ្វេសោះក៍ប៉ុន្តែទៅជាកន្លែងភ្នាល់ដែលកាត់កង ជាអនឡាញ ប្រណាំងសេះ និងទាត់បាល់ជាដើម ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ កញ្ញា ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបង្រ្កាបបាន៨៧ទីតាំង មនុស្ស១៥២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះសម្រាប់ទីតាំងកុងស៊ីបញ្ចាំរថយន្ត ម៉ូតូ នៅក្នុងខណ្ឌទួលគោក ចំនួន១៣ទីតាំងត្រូវបានបង្រ្កាបនិងឃាត់ខ្លួនមនុស្ស៩នាក់ ពេលនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ។

យោងទៅតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ កញ្ញា បានសម្រេចបង្កើតក្រុមការងារពិសេសមួយដើម្បីត្រួតពិនិត្យទីតាំងអាជីវកម្ម ទទួលបញ្ចាំ ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ ជាអនុប្រធាន លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធានអចិន្រ្តៃយ៍ លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។

តាមសេចក្ដីរាយការណ៍ ខណៈសមត្ថកិច្ចបាននិងកំពុងបង្រ្កាបល្បែងស៊ីសងនៅទូទាំងប្រទេស កន្លែងកត់ឆ្នោតវៀតណាម កន្លែងជល់មាន់មួយចំនួន នៅតែបន្តលួចលាក់ ។

ប្រជាពលរដ្ឋថា ល្បែងឆ្នោតវៀតណាម ជាល្បែងពេញនិយមជាងគេដែលប្រជាជនកម្ពុជាចូលចិត្តលេង ហើយល្បែងមួយនេះគឺមានមេធំ ជាអ្នកនៅពីក្រោយខ្នងដែលផ្សារភ្ជាប់ជាមួយក្រុមហ៊ុនធំនៅប្រទេសវៀតណាមផ្ទាល់តែម្ដង បន្ទាប់មកក៍មានកាត់ឬបែងចែងមេសាខា និងកូនកញ្រ្ចែងនៅទូទាំងប្រទេស។ តើមេឆ្នោតវៀតណាមប្រចាំនៅកម្ពុជាធំជាងគេជានរណា ? ឬមួយជាម្ចាស់សណ្ឋាគារល្បីឈ្មោះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com