ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តកំពង់ស្ពឺក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ខណៈខេត្តនេះនឹងអាចមានជំនន់ទឹកភ្លៀង
ថ្ងៃទី ៖ 28-09-2022, ដោយ​​ admin , 177 Views
                     
កំពង់ស្ពឺ : ខេត្តកំពង់ស្ពឺនឹងអាចមានជំនន់ទឹកភ្លៀង ហើយបង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែបង្កើនការប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។នេះបើយោងតាមសម្តីរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្នុងពេលចុះសាកសួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះចំនួន៧៥គ្រួសារដែលកំពុងរស់នៅក្នុងឃុំយាយម៉ៅពេជ្រនិលនិងឃុំក្រាំងដីវ៉ាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២។

លោក វ៉ី សំណាង បានថ្លែងថាខេត្តកំពង់ស្ពឺនិងអាចមានភ្លៀងពីបង្គួរទៅច្រើននាពេលខាងមុខ ដែលអាចបង្កឱ្យកើតមានជាជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ការរស់នៅ ស្រែចំការ សត្វចញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមតំបន់ប្រឈមខ្លាំង។ករណីនេះគឺដោយសារប្រទេសកម្ពុជានិងរងព្យុះទី១៦ឈ្មោះ ណូរុ(Noru)ដែលវិវត្តន៍ទៅជាព្យុះទីហ្វុងTyនៅពេលបក់ចូលមកកៀកនិងឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម។ហើយព្យុះនេះនិងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំជាមួយនិងបរិមាណទឹកភ្លៀងដែលហូរមកពីតំបន់ខាងលើបន្ថែមទៀតបង្កជាទៅជំនន់ទឹកភ្លៀង។

អភិបាលខេត្តកំពង់ស្ពឺបានក្រើនរំលឹកថាដើម្បីធានាដល់សុវត្ថិភាពនិងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុបង្កឡើងដោយទឹកជំនន់នេះ។ហើយអ្វីដែលកាន់តែពិសេសជាងនេះគឺត្រូវត្រៀមលក្ខណៈឱ្យស្រេចក្នុងការជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្នុងពេលដែលជំនន់មកដល់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com