ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តុលាការឃុំខ្លួនអ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទ «ទទួលផលចោរកម្ម»ខណៈអាជា្ញធរកំពុងបន្តបង្រ្កាប
ថ្ងៃទី ៖ 28-09-2022, ដោយ​​ admin , 389 Views
                     
ភ្នំពេញ : តុលាការក្រុងភ្នំពេញ កាលល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញដីកាសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ «ទទួលផលចោរកម្ម» ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ ខ្លះឈឺដេកនៅផ្ទះ និងខ្លះទៀតកំពុងដេកមន្ទីរពេទ្យ ។

យោងតាមសេចក្ដីរាយការណ៍ ជនសង្ស័យទាំង៩នាក់ខាងលើនោះ រួមមាន ៖ ១- ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។ ២- ឈ្មោះ ធន់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក។ ៣- ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។ ៤- ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក។ ៥- ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។ ៦- ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។ ៧- ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។ ៨- ឈ្មោះ និត នឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក និង៩- ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ។

សូមបញ្ជាក់ថា ក្រោយបទបញ្ជានាយករដ្ឋមន្រ្តីឱ្យបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស អាជា្ញធរទាំងអស់ក៍ចាប់ផ្ដើមចេញប្រតិបត្តិទាំងថ្ងៃទាំងយប់មិនថាទីតាំងល្បែងនោះធំឬតូច ។

ក្រៅពីការបង្រ្កាបល្បែងស៊ីសង អាជា្ញធរក្នុងក្រុងភ្នំពេញក៍ចាប់ផ្ដើមបោសសម្អាតកន្លែងកុងស៊ីបញ្ចាំអត់ច្បាប់ផងដែរ ដោយយល់ថា កន្លែងទិញលក់បញ្ចាំជាប្រភពឫសគល់បណ្ដាលឱ្យកើតបទល្មើស ដូចជា លួច ឆក់ ប្លន់ សម្លាប់ អំពើហិង្សាក្នុងគ្រួសារ លែងលះប្ដីប្រពន្ធ និងអសន្តិសុខនៅក្នុងសង្គមជាដើម ។

អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត ក្រោមបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះឆែកឆេរ ដកហូត និងត្រួតពិនិត្យ តាមកន្លែងកុងស៊ីបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក រយៈពេលប៉ុន្មានថ្ងៃនេះដកហូតម៉ូតូបានរាប់ពាន់គ្រឿង ។ លោក ឃ្លាំង ហួត លោកមិនបន្ធូរដៃនោះពោលបង្រ្កាបនិងជីកដល់ឫសគល់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com