ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្យុះកំណាចវាយប្រហារគុយបា ដាច់អគ្គិសនីទូទាំងប្រទេស
ថ្ងៃទី ៖ 28-09-2022, ដោយ​​ admin , 207 Views
                     
គុយបា : មន្ត្រីគុយបានៅថ្ងៃទី ២៨ខែកញ្ញា បានប្រកាសថា ប្រព័ន្ធអគ្គិសនីនៅក្នុងប្រទេសនេះបានដាច់ទាំងស្រុង ធ្វើឲ្យប្រទេសទាំងមូលធ្លាក់ក្នុងភាពងងឹត ក្រោយព្យុះវាយប្រហារចូលក្នុងប្រទេសនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ព្យុះឈ្មោះ Lan បានចូលដល់ដីគោក ខេត្ត Pinar del Rio ភាគខាងលិចប្រទេសគុយបា នាព្រឹកថ្ងៃទី ២៧ខែកញ្ញា បង្ខំឲ្យមន្ត្រីគ្រប់គ្រងបណ្តាញអគ្គិសនីត្រូវបិទដើម្បីបញ្ចៀសហេតុការអាក្រក់កើតឡើង។ ជាមួយគ្នានេះក៏បានជម្លៀសពលរដ្ឋប្រមាណ៤ម៉ឺននាក់ទៅកាន់តំបន់មានសុវត្ថិភាពផងដែរ។

មន្ត្រីក្នុងតំបន់ក៏បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន៥៥កន្លែងផងដែរ។ ព្យុះ ឡាន មានល្បឿនខ្យល់ដល់ទៅ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយមានមនុស្ស២នាក់ស្លាប់ ។

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា បានដកស្រង់សម្តីលោក Lazaro Guerra ជានាយកបច្ចេកទេសនៃក្រុមហ៊ុន Electric Union of Cuba ដែលបានឱ្យដឹងថា បញ្ហាគាំងដំណើរការនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី គឺបង្កឡើយដោយព្យុះហឺរីខិន អ៉ីអេន ដែលបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី។

លោក Lazaro Guerra បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនីកំពុងដំណើរការនៅក្រោមលក្ខខណ្ឌដ៏ស្មុគស្មាញ ក្រោយរងការវាយប្រហារដោយព្យុះហឺរីខិន អ៉ីអេន…ហើយបច្ចុប្បន្នមានការដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃប្រទេស»។

លោកបន្ថែមថា ក្រុមហ៊ុនកំពុងប្រឹងប្រែងដោះស្រាយបញ្ហាដើម្បីអាចផ្គត់ផ្គង់អគ្គិសនីឡើងវិញបានឱ្យលឿនតាមដែលអាចធ្វើទៅបាន។ ព្យុះហឺរីខិន អ៉ីអេនដែលជាព្យុះហឺរីខិនកម្រិតទី៣ ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងផងដែរ ទៅកាន់តំបន់Tampa នៃឈូងសមុទ្ររដ្ឋផ្លរីដា នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com