⏩ លោកអ្នក អាចអាននិងទស្សនា ព័ត៌មានថ្មីៗ ច្បាស់និងស៊ីជម្រៅ ពីសារព័ត៌មាន Cam Post តាមរយៈ ៖ គេហទំព័រ : ( www.campost.asia ) តេលេក្រាម : ( t.me/campost_asia ) Facebook Cam Post : ( www.Facebook.com/campostnews ) Cam Post Tv : ( www.Facebook.com/campostvdos )
 
ក្រសួងសាធារណការពន្យល់ពីការបើកបរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ថ្ងៃទី ៖ 28-09-2022, ដោយ​​ admin , 82 Views
               
ភ្នំពេញ : ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ។ នេះបើតាមការជូនដំណឹងពិកករសួងសាធារណការនិងដឹកជញ្ជូន ។ ជាមួយគ្នានោះអាជា្ញធរទទូចឱ្យអ្នកដំណើរមានការប្រុងប្រយ័ត្នរាល់ការបើកបរដើម្បីបញ្ចៀសអត្រាគ្រោះថ្នាក់កើតឡើង ។

ក្រៅពីជូនដំណឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបើកបរមិនយកលុយមួយខែ ក្រសួងសាធារណការនិងដឹកជញ្ជូនក៍បានពន្យល់ពីការបើកបរនៅលើផ្លូវមួយនេះផងដែរ ។

ក្រសួងបានបង្ហាញរបាយការណ៍ថា ការកំណត់ល្បឿនបើកបរ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ពី 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល ។ ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ ។ ដោយឡែក ល្បឿន 60 - 80km/h សម្រាប់រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត ។

បើតាមរបាយការណ៍ ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។ ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

ទន្ទឹមនឹងនោះ ក្រសួងក៍ទទូចឱ្យគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។ «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia