ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភ្ជុំឆ្នាំនេះ ខេត្តសៀមរាបមានអ្នកទេសចរជាង ១៤ម៉ឺននាក់ មកទស្សនា នៅប្រាសាទអង្គរវត្ដ
ថ្ងៃទី ៖ 27-09-2022, ដោយ​​ admin , 195 Views
                     
សៀមរាប : ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ( ២៤ ២៥ ២៦ កញ្ញា ២០២២ ) ខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា មានចំនួនប្រមាណ ១៤៣,៤៧០នាក់។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ដសៀមរាប ។

របាយណ៍ការណ៍ដដែល បានបញ្ជាក់ទៀតថា អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកំសាន្ដនោះ មានចំនួនប្រមាណ ១៤០,០០០ នាក់ ជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត ដែលស្មើប្រមាណ ៥៥-៦០% ពោល ៧០,០០០នាក់ ទៅ៨០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។

របាយការណ៍បន្ថែមថា រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ៤,៦០០នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ១,៥០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥,៤០០នាក់។

របាយការណ៍បន្ថែមទៀតថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣,៤៧០នាក់។ ក្នុងពិធីបុណ្យជាតិនេះ អ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ ព្រោះបានខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។

ដំណើរកំសាន្ដបានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួល ក្នុងការធ្វើដំណើរទេសចរណ៍។

អ្នកទេសចរបានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អពីមន្ដ្រីសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណ:ដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដ នាឆ្នាំនេះកើនឡើងគួរឱ្យកត់សំគាល់ ។

ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប មានកន្លែងទស្សនាជាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។

អ្នកទេសចរ ដែលដើរទៅទស្សនាច្រើននៅខេត្ដសៀមរាប ដោយសារប្រទេសជាតិមានសន្ដិភាព មានសណ្តាប់ធ្នាប់ល្អ និងមានការអភិវឌ្ឍ ល្អប្រសើរ ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com