ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភ្ជុំឆ្នាំនេះ ភ្ញៀវទេសចរណ៏ទៅលេងខេត្តព្រះសីហនុ ជាង៨ម៉ឺននាក់ ហក់ឡើងជាងឆ្នាំមុន៥ភាគរយ
ថ្ងៃទី ៖ 26-09-2022, ដោយ​​ admin , 192 Views
                     
ព្រះសីហនុ : រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញាឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរណ៏សរុប ៨៤.៥៥៧នាក់ កើនឡើង៥,០១% ក្នុងនោះ ភ្ញៀវជាតិ ៨២.០០១នាក់ កើនឡើង ៥,០៣% និងភ្ញៀវបរទេសសរុប ២.៥៥៦នាក់ កើនឡើង ៤,៤១% ។ នេះបើតាមការបញ្ជាក់ពីអាជា្ញធរខេត្តព្រះសីហនុ ។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា ប្រភពភ្ញៀវ និងភ្ញៀវទៅសម្រាកកម្សាន្តនៅតាមគោលដៅទេសចរណ៍មានដូចជា ៖ ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន ០៥ជើង ស្មើនឹង ២០០នាក់ កើនឡើង ១០០% ជាតិ ០៥នាក់កើនឡើង ១០០% និងអន្តរជាតិ ១៩៥នាក់ កើនឡើង១០០% (ឆ្នាំ ២០២១ ពុំមានយន្តហោះទេ)។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះ មានភ្ញៀវសរុប ៩០៩នាក់ ថយចុះ២៦,៨១% ក្នុងនោះ ភ្ញៀវជាតិ ៦២១នាក់ ថយចុះ១៩,៤៦% ភ្ញៀវបរទេស ២៨៨នាក់ ថយចុះ៣៨,៨៥% ។ ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានភ្ញៀវសរុប ៨៣.៤៤៨នាក់ កើនឡើង ៥,២៦% ក្នុងនោះ ភ្ញៀវជាតិ ៨១.៣៧៥នាក់ កើនឡើង៥,២៧% និងភ្ញៀវបរទេស២.០៧៣នាក់ កើនឡើង៥,០២% ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com