⏩ លោកអ្នក អាចអាននិងទស្សនា ព័ត៌មានថ្មីៗ ច្បាស់និងស៊ីជម្រៅ ពីសារព័ត៌មាន Cam Post តាមរយៈ ៖ គេហទំព័រ : ( www.campost.asia ) តេលេក្រាម : ( t.me/campost_asia ) Facebook Cam Post : ( www.Facebook.com/campostnews ) Cam Post Tv : ( www.Facebook.com/campostvdos )
 
អាជា្ញធរចុះជួយ ប្រជាជននៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ កំពុងជួបគ្រោះទឹកជំនន់
ថ្ងៃទី ៖ 26-09-2022, ដោយ​​ admin , 92 Views
               
បន្ទាយមានជ័យ : ទឹកជំនន់នៅជាប់ព្រំដែនថៃនៅតែបន្តយាយីរហូតធ្វើឱ្យពលរដ្ឋជួបគ្រោះកាន់តែខ្លាំង ប៉ុន្តែពេលនេះត្រូវបានជម្លៀសឬជួយសង្រ្គោះដោយអាជា្ញធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ។

បើតាមអាជា្ញធរខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន ដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជុំវិញករណីនេះ លោក អភិបាលខេត្ត បានសម្តែងការសោកស្តាយចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិខ្លះពុកម៉ែបងប្អូន និងសូមពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ សូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំង។

សូមបញ្ជាក់ថា ទឹកជោរ ជាឃុំដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ និងស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia