ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខណៈសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចគុយបា កម្ពុជាផ្ដល់ជំនួយអង្ករ៦ពាន់តោន ដល់គុយបា
ថ្ងៃទី ៖ 25-09-2022, ដោយ​​ admin , 193 Views
                     
គុយបា : ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២២ ប្រធានសភាអំណាចប្រជាជនគុយបា លោក Esteban Lazo Hernandez បានចាត់ទុកថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក វាបានផ្ដល់ការលំបាកចំពោះការអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់ប្រទេសគុយបា ហើយនេះជាការរំលោភជាប្រព័ន្ធចំពោះសិទ្ធិមនុស្ស ដែលប្រឆាំងនឹងប្រជាពលរដ្ឋគុយបាផងដែរ។

ប្រធានរដ្ឋសភាគុយបា បានលើកឡើងថា កន្លងមកគុយបាបានលើកឡើងអំពីទំនាក់ទំនងក្នុងក្របខ័ណ្ឌចលនាមិនចូលបក្សសម្ព័ន្ធដែលវាមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ប្រធានរដ្ឋសភាគុយបា ដដែលបានបន្ថែមថា កន្លងមកប្រទេសកម្ពុជា និងគុយបា មានទំនាក់ទំនង និងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក។

លោកក៏បានជម្រាបជូនសម្ដេចតេជោអំពីស្ថានភាពនៃប្រទេសគុយបា ជាពិសេសការដំណើរការនៃរដ្ឋសភាគុយបា។ លោក បានមានប្រសាសន៍ថា រយៈពេលជាង៦២ឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងកម្ពុជា និងគុយបាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងជាលក្ខណៈមិត្តភាព ជាពិសេសលោក មានភាពជឿជាក់ថា យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកន្លងមកនេះប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីនេះ។

លោក បានមានប្រសាសន៍ថា សម្ដេចតេជោធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសគុយបានៅឆ្នាំ១៩៩៩ ហើយប្រទេសគុយបា នៅតែប្រឈមនៃការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅ ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមួយឆ្នាំក្រោយមកសម្ដេចតេជោក៏បានបន្តបំពេញទស្សនកិច្ចមកប្រទេសគុយបាលជាថ្មីទៀតក្នុងការចូលរួមកិច្ចប្រជុំកំពូលដែលប្រទេសគុយបាបានរៀបចំនៅពេលនោះ។នៅពេលនេះជាពេលសំខាន់ដែលយើងនឹងលើកអំពីចំណុចសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរ។ ក្រៅពីនោះ លោកក៍បានលើកអំពីស្ថានភាពពេលកូវីដចាប់ផ្ដើមនៅប្រទេសគុយបាល ទី១)គឺស្ថានភាពនៃជំងឺកូវីដ-១៩ និងទី២)គឺការលំបាកនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយរដ្ឋសភាគុយបាន នឹងបន្តខិតខំប្រឹងប្រែងធ្វើការ ដើម្បីគាំទ្ររដ្ឋាភិបាលគុយបាលជាបន្តទៀត ពិសេសក៏បានដាក់ចេញនូវច្បាប់ ក៏ដូចជាវិធានការផ្សេងៗជាច្រើនទៀតក្នុងការគាំទ្ររដ្ឋាភិបាលគុយបា ។

លោក ក៏បានជម្រាបជូនសម្ដេចតេជោ អំពីច្បាប់ដែលបានដាក់ចេញដោយសភាគុយបាគឺមាន៣០ ច្បាប់ រួមទាំងច្បាប់ដទៃទៀតមានចំនួន៦០ឯណោះ ដូច្នេះលោកបានគូបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយសភានៅតែដើរតួនាទីសំខាន់ក្នុងការគាំទ្ររដ្ឋាភិបាលគុយបា។

លោក បានមានប្រសាសន៍ទៀតថា យើងបានផ្សារភ្ជាប់នូវទំនាក់ទំនង ជាមួយប្រជាជនយើង យើងក៏មានការគាំទ្រពីប្រជាជនយើងផងដែរ ជាពិសេសយើងក៏មានការផ្ដល់ឱកាសឲ្យប្រជាជនមានការបោះឆ្នោត។

លោកបានជម្រាបជូនសម្ដេចតេជោអំពីលក្ខណៈច្បាប់ ក៏ដូចជាដំណើរការបោះឆ្នោតនៅប្រទេសគុយបាលផងដែរ ដោយ លោកបញ្ជាក់ថា ត្បិតមានការប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក្នុងនោះចំនួន៩៥% នៃអ្នកចុះឈ្មោះបោះឆ្នោត គឺមាន៩២% បានទៅបោះឆ្នោតគាំទ្រសភាអំណាចប្រជាជនគុយបា។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាលោកបានមានប្រសាសន៍ថា លោកក៏ធ្លាប់អញ្ជើញមកប្រទេសកម្ពុជាផងដែរ ។

លោកក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ ប្រទេសគុយបា។ អ្វីត្បិតតែប្រទេសគុយបាលត្រូវបានទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តសហការ និងធ្វើការជាមួយគុយបា ។

លោកក៏បានអរគុណសម្ដេចតេជោដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានពីប្រទេសគុយបា ត្បិតមានប្រព័ន្ធការផ្សព្វផ្សាយមួយចំនួនផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាលគុយបាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាកន្លងមកនេះនៅតែគាំទ្រដល់ប្រទេសគុយបាលជានិច្ច។ លោក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវអង្ករដល់ប្រទេសគុយបា ។

លោក បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងគុយបា មកដល់ពេលនេះគឺស្ថិតក្នុងស្ថានភាពមួយមានខ្ពស់បំផុត ជាពិសេសការទស្សនកិច្ចដោយសម្ដេចតេជោមកប្រទេសគុយបាននៅពេលនេះ ជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគី ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងជំនួបនេះ លោកបានជម្រាបជូនសម្រេចតេជោថា លោក ចង់គោរពអញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសគុយបានាពេលខាងមុខ។ ក្នុងជំនួបនេះ លោក សង្ឃឹមថា ប្រទេសទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងនយោបាយផងដែរ។

លោក ចង់ឃើញប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសបន្តមានសាមគ្គីភាពរវាងប្រទេសទាំងពីរ។ លោកមានគោលបំណងពង្រឹងទំនាក់ទំនងរវាងរដ្ឋសភា និងរដ្ឋសភា នៃប្រទេសទាំងពីរ ជាពិសេសពង្រីក ពង្រឹងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ វិស័យអប់រំ វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងការវិនិយោគទៅវិញទៅមក។

លោកបញ្ជាក់ថា ដោយសារបច្ចុប្បន្នយើងមានបច្ចេកវិទ្យាជឿនលឿន យើងអាចប្រជុំតាមប្រព័ន្ធអនឡាញបានផងដែរ ដូច្នេះយើងមានឱកាសក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។ លោកបានជម្រាបជូនសម្ដេចតេជោថា ប្រទេសគុយដាមានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកសង្កេតការណ៍ក្នុងអាស៊ាន និងទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់នៅក្នុងជំនួបនេះថា សម្ដេចពិតជារីករាយ និងអរគុណចំពោះលោក ប្រធានរដ្ឋសភាគុយបាល ដែលបានទទួលស្វាគមន៍សម្ដេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត ហើយសម្ដេចតេជោបានចាត់ទុកថាមដំណើរទស្សនកិច្ចរបស់សម្ដេច នាពេលនេះ ជាដំណើរទស្សនកិច្ចមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ក្នុងការរឹតចំណងមិត្តភាពទំនាក់ទំនងរវាងកម្ពុជានិងគុយបានបន្ថែមទៀត។

ជាងនេះទៅទៀត សម្តេចតេជោក៏បានអរគុណដល់គុយបាដែលបានធ្វើការចែករំលែកនូវព័ត៌មានអំពីស្ថានភាពនៅប្រទេសគុយបា។ ទាក់ទងទៅនឹងអ្វីដែលលោក បានមានប្រសាសន៍ពីទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាកន្លងមកនេះ សម្តេចតេជោសូមសម្ដែងនូវការកោតសរសើរចំពោះប្រជាជនគុយបាដែលបន្តប្រឆាំងអ្វីដែលជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលចាត់ទុកថា វាមិនមានយុត្តិធម៌សម្រាប់គុយបានោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានការកោតសរសើរចំពោះប្រជាជននិងរដ្ឋាភិបាលគុយបា ក៏ដូចជារដ្ឋសភាគុយបាលដែលបានធ្វើឱ្យប្រទេសគុយបាយកឈ្នះទៅលើជំងឺកូវីដ-១៩ ហើយក៏មានលទ្ធភាពផ្ដល់វ៉ាក់សាំងដល់បណ្ដាលប្រទេសមួយចំនួនទៀតផង។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ថ្វីត្បិតកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មិនមានស្ថានទូតគុយបានៅកម្ពុជាទេ តែក្រោយឆ្នាំ១៩៩៩ ក្រោយខ្មែរក្រហមត្រូវបានផ្ដួលរំលំ ប្រទេសគុយបាបានដាក់ស្ថានទូតនៅកម្ពុជាវិញ ហើយមិនតែប៉ុណ្ណោះ ប្រទេសគុយបា ក៏បានជួយដល់ប្រទេសកម្ពុជានាគ្រាលំបាកនោះផងដែរ។ ដែលកន្លងមកយើងមានសមិទ្ធផលបន្សល់ទុកជាឈ្មោះមួយចំនួនដូច ជាស្ករគុយបា មជ្ឈមណ្ឌលក្មេងកំព្រាគុយបា យើងមានទូកដរគុយបា នៅអ្នកលឿងនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេល៦២ ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ ត្បិតតែមានការផ្លាស់ប្ដូរច្រើនមែន តែទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរមានស្ថេរភាព មិនតែប៉ុណ្ណោះយើងនៅបន្តដាក់ស្ថានទូតទៅវិញទៅមក ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ទៀតថា កន្លងមកនេះ ប្រទេសគុយបា ធ្លាប់បានជួយផ្តល់នូវការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើវិស័យកីឡា វិស័យអប់រំ ជាដើម ។

សម្តេចតេជោក៏បានមានប្រសាសន៍ទៀតថា នៅពេលខាងមុខនេះ យើងនឹងមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបាទៅកាន់ប្រទេសកម្ពុជា និងមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគុយបាទៅកាន់ប្រទេសកម្ពុជាផងដែរ ។ ក្រៅពីនោះយើងនឹងមានឯកសារ នៃកិច្ចព្រមព្រៀងមួយចំនួន ទាំងការជំរុញកិច្ច និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថា កំណើរទស្សនកិច្ចលើកនេះ ប្រទេសកម្ពុជា និងផ្ដល់ជាអំណោយជូនដល់ប្រទេសគុយបា នូវអង្ករចំនួនអង្ករ៦,០០០តោន។

ក្នុងឱកាសនេះ សម្ដេចក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់ឧត្តមប្រធានរដ្ឋសភាគុយបា និងក៏មានការអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅកម្ពុជានារយៈពេលសមស្របខាងមុខផងដែរ។

សម្ដេចតេជោសង្ឃឹមថា តាមរយៈទំនាក់ទំនងសភានៃប្រទេសយើងទាំងពីរ នឹងបន្តធ្វើការ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីគាំទ្រការងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ហើយការងារពាក់ព័ន្ធទៅនឹងអាស៊ានវិញសម្ដេចតេជោបានមានប្រសាសន៍ថា ដោយមានវត្តមាន លោក ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងឱកាសនេះដែរ ដូច្នេះយើងនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com