ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តើភ្ជុំបិណ្ឌមានអត្ថន័យបែបណា ? ឆ្នាំនេះ ខុសឆ្នាំមុនៗបែបណា
ថ្ងៃទី ៖ 23-09-2022, ដោយ​​ admin , 207 Views
                     
ភ្នំពេញ : ពាក្យ ភ្ជុំបិណ្ឌ មកពី “ភ្ជុំ” ដែលមានន័យថាការប្រមូលផ្តុំ ឬការឲ្យជួបជុំគ្នា ចំណែកឯពាក្យ “ បិណ្ឌ” សំដៅលើ ដុំបាយ។ ដូច្នេះ ពាក្យនេះត្រូវបានសំដៅយ៉ាងងាយស្រួលថាជា “ការជួបជុំ ឬការប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែលភាសាខ្មែរយើង ហៅថា “បាយបិណ្ឌ”) ។

ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យវប្បធម៌ប្រពៃណីជាតិដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាដទៃទៀត។ បុណ្យភ្ជុំបិណ្ឌជាបុណ្យមួយក្នុងចំណោមពិធីបុណ្យវប្បធម៌ដែលប្រជាជនកម្ពុជាយើងមានការគោរពបូជា ហើយក៏ជាពេលវេលាមួយដែលប្រជាជនកម្ពុជាជួបជុំគ្នានៅស្រុកកំណើត រីករាយជាមួយពេលវេលាដ៏មានតម្លៃ ជាមួយក្រុមគ្រួសាររបស់ពួកគាត់។

តាំងពីប៉ុន្មានថ្ងៃមុន ថ្ងៃនេះ ឬថ្ងៃស្អែក មុនភ្ជុំធំមួយថ្ងៃ ក្នុងឆ្នាំ២០២២២នេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនបានចាកចេញពីរាជធានីភ្នំពេញដែលជាតំបន់ប្រជុំជននិងមនុស្សរស់នៅច្រើនជាងគេ ឆ្ពោះទៅកាន់ស្រុកភូមិកំណើតរៀងៗខ្លួន ដើម្បីជួបជុំសាច់ញាតិ ជីដូនជីតា ឪពុកម្ដាយ ឬបងប្អូនមិត្តភក្ដិ ។ ប៉ុន្តែបើនិយាយពីរាជធានីភ្នំពេញ ហាក់មានសភាពស្ងប់ស្ងាត់ មិនថាតាមភោជនីយដ្ឋាន កន្លែងអាជីវកម្ម ឬលំនៅដ្ឋានធម្មតានោះទេ ។ យ៉ាងណាក៍ដោយអាជា្ញធរទទូចឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន រាល់ការចាកចេញត្រូវពិនិត្យមើលប្រព័ន្ធភ្លើងឱ្យបានត្រឹមត្រូវដើម្បីបង្ការកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើង ពិសេសលំនៅដ្ឋាននីមួយៗត្រូវចាក់សោរឱ្យបានត្រឹមត្រូវដើម្បីដើម្បីបញ្ហាចោរកម្មកើតឡើង ។

តាមពិតទៅពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំណាក៍ដូចឆ្នាំណាដែរ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ ហាក់ខុសប្លែកនឹងឆ្នាំមុនបន្តិច ខុសប្លែកត្រង់ថា ឆ្នាំនេះជាឆ្នាំដំបូងបន្ទាប់ពីប្រជាជនកម្ពុជាបានខកខាន២ឆ្នាំមិនបានជួបជុំដោយសារតែកម្ពុជានិងពិភពលោកទាំងមូលត្រូវបានយាយីដោយជំងឺកូវីដ ១៩ ។

អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញលេចធ្លោរនិងជាមហាសេដ្ឋនៅកម្ពុជា បានសរសេរសារថា « ខ្ញុំមានជំនឿយ៉ាងមុតមាំលើពិធីបុណ្យជាទីគោរពបូជានេះ។ ក្នុងពិធីបុណ្យ យើងឧទ្ទិសកុសលផលបុណ្យជូនដល់បងប្អូនជាទីគោរពស្រទ្បាញ់ដែលបានចាកឋានទៅ នាំយកទេយ្យវត្ថុ ជាបច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃនៅវត្ត ហើយឧទ្ទិសបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជាមួយគ្រួសារខ្ញុំ ក៏ដូចជាគោរពអត្តសញ្ញាណ និងវប្បធម៌របស់យើងឲ្យបានខ្ជាប់ខ្ជួន » ។

សូមឱ្យថ្ងៃឈប់សម្រាករបស់អ្នកពោរពេញដោយភាពរីករាយ និងសូមឲ្យការបួងសួងរបស់អ្នកក្លាយជាការពិត។ ប្រសិនបើអ្នកធ្វើដំណើរទៅណាមកណា សូមឲ្យការធ្វើដំណើររបស់អ្នកប្រកបដោយសុខសុវត្ថិភាព ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com