នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
កិច្ចពិភាក្សារវាងរុស្ស៊ីនិងអ៊ុយក្រែន លែងមានទៀតហើយក្រោយ តំបន់ផ្តាច់ខ្លួនចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី
ថ្ងៃទី ៖ 22-09-2022, ដោយ​​ admin , 126 Views
               
បរទេស : ប្រមុខដឹកនាំប្រជាធិបតេយ្យនិងជាប្រធានគណៈកម្មការកិច្ចការបរទេសនៃសភារុស្ស៊ី លោក Leonid Slutsky បានឱ្យដឹងថា នឹងមិនមានកិច្ចពិភាក្សាណាមួយជាមួយអ៊ុយក្រែនទៀតឡើយ បន្ទាប់ពីតំបន់ Donbass និងខេត្តចំនួនពីរ គឺ Kherson និង Zaporozhye បានបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីហើយនោះ។

សារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Slutsky ដែលបានបញ្ជាក់ថា «ទីក្រុងគៀវបានបំពានច្បាប់ ទាំងនោះហើយយើងមិនអាចវិលត្រឡប់មកពិភាក្សាទៀតឡើយ ដោយកិច្ចពិភាក្សាបានរំលងផុតទៅ»។

កន្លងមក សាធារណរដ្ឋ Donetsk (DPR) និង Lugansk (LPR) រួមជាមួយខេត្តពីរ គឺ Kherson និង Zaporozhye នឹងបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីចាប់ពីថ្ងៃទី២៣ខែកញ្ញាដល់ថ្ងៃទី ២៧ខែកញ្ញា។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាក់ថា ទីក្រុងមូស្គូនឹងគោរពទៅតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិ ហើយរុស្ស៊ីនឹងធានាសុវត្ថិភាពដល់ពលរដ្ឋពេលទៅបោះឆ្នោត ។

លោក Slutsky បានព្យាករថា នឹងបោះឆ្នោតគាំទ្រដល់ការចូលជាមួយរុស្ស៊ី ហើយក្រោយពេលទីក្រុងមូស្គូគាំទ្រដល់ការចូលរួមនោះ កិច្ចពិភាក្សានានាជាមួយទីក្រុងគៀវនឹងត្រូវបោះបង់ ដោយមិនមានអ្វីត្រូវពិភាក្សាទៀតឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com