⏩ លោកអ្នក អាចអាននិងទស្សនា ព័ត៌មានថ្មីៗ ច្បាស់និងស៊ីជម្រៅ ពីសារព័ត៌មាន Cam Post តាមរយៈ ៖ គេហទំព័រ : ( www.campost.asia ) តេលេក្រាម : ( t.me/campost_asia ) Facebook Cam Post : ( www.Facebook.com/campostnews ) Cam Post Tv : ( www.Facebook.com/campostvdos )
 
អុសនៅតំបន់អឺរ៉ុបកំពុងតែពេញនិយម ក្រោយថាមពលឡើងថ្លៃខ្ពស់
ថ្ងៃទី ៖ 22-09-2022, ដោយ​​ admin , 81 Views
               
បរទេស : ក្នុងពេលរដូវរងារខាងមុខ ពលរដ្ឋអឺរ៉ុប នឹងត្រូវចំណាយប្រាក់ជាច្រើន ក្នុងការដុតកម្តៅ ប៉ុន្តែនៅពេលនេះតម្លៃថាមពលកើនឡើងខ្ពស់ធ្វើឲ្យពលរដ្ឋមួយចំនួនបានងាក់មកទិញអុសស្តុកទុកសម្រាប់ប្រើប្រាស់ ជំនួសហ្គាស់។

អុសបានក្លាយទៅជាវត្ថុកំពុងតែពេញនិយមនៅក្នុងតំបន់អឺរ៉ុបសម្រាប់ដុតកម្តៅពេលរដូវរងាមកដល់ ខណៈដែលកំពុងកង្វះថាមពលនិងថាមពលឡើងថ្លៃខ្ពស់។ ទាំងនោះហើយ បានជាមានគេហទំព័រសម្រាប់ចែកចាយអុស លក់អុស ក្លាយជាទីពេញនិយម ដល់ពលរដ្ឋក្នុងតំបន់អឺរ៉ុប។

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលនៃប្រទេស Moldova បានផ្សព្វផ្សាយវេបសាយដើម្បីងាយស្រួលដល់ពលរដ្ឋក្នុងការស្វែងរកទិញអុសសម្រាប់ដុតកម្តៅនៅក្នុងរដូវរងា។

មន្ត្រីទទួលបន្ទុកព័ត៌មាននៃរដ្ឋាភិបាលប្រទេស Moldovaបានផ្សាយថា «គេហទំព័របានផ្តល់ទីកន្លែងនៅជិតលោកអ្នកបំផុត ដើម្បីងាយស្រួលដល់ពលរដ្ឋស្វែងរកកន្លែងទិញអុស។

តាមសារព័ត៌មាន Moldova បានផ្សាយថា អុសកំពុងតែខ្វះ ដោយមានពលរដ្ឋជាច្រើននាំគ្នាទិញអុសរក្សាទុក ដោយមិនចង់ចំណាយប្រាក់ច្រើនទៅលើវិស័យថាមពល ។ ពលរដ្ឋអាចទិញអុសបានត្រឹមតែ៥ម៉ែត្រប៉ុណ្ណោះក្នុងមួយគ្រួសារក្នុងតម្លៃទាប ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia