ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រោយបទបញ្ជា ៤ថ្ងៃប៉ូលិសក្នុងក្រុងភ្នំពេញ បង្រ្កាបបាន៦៣ករណី ឃាត់មនុស្សជាង១០០នាក់ ពាក់ព័ន្ធល្បែងស៊ីងសង
ថ្ងៃទី ៖ 21-09-2022, ដោយ​​ admin , 212 Views
                     
ភ្នំពេញ : ក្រោយបញ្ជាពីនាយករដ្ឋមន្រ្តីពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានី ខេត្ត អាជា្ញធរចាប់ផ្ដើមប្រើកណ្ដាប់ដៃរបស់ខ្លួនវាយដុំនិងបោសសម្អាតល្បែងអត់ច្បាប់ ឬមានច្បាប់ ដោយមិនលើកលែងឱ្យនោះទេ បើទោះបីមានខ្នងបង្អែកធំ ឬអន្តរាគមន៍ក៍ដោយ ។

ក្នុងចំណាត់ការរបស់អាជា្ញធររយៈពេលប៉ុន្មានថ្ងៃមកនេះ គេសម្គាល់ឃើញថា មនុស្សភាគច្រើនត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់តុលាការ ប៉ុន្តែមនុស្សមួយចំនួនទៀតមិនត្រូវបានចាប់ខ្លួនឡើយ មិនបានចាប់ខ្លួនមិនមែនបានន័យថា អាជា្ញធរយោគយល់នោះទេ ពោលមុនចុះបង្រ្កាបពួកគេហាក់ដឹងខ្លួនមុន ដោយមានអ្នកលួចខ្សឹបប្រាប់ ទើបពួកគេចាកចេញពីទីតាំងមុនពេលចុះបង្រ្កាបឬឡោមព័ទ្ធ ។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ,១៨, ១៩ និងថ្ងៃទី២០ ខែកញ្ញានេះ ប៉ូលិសក្នុងក្រុងភ្នំពេញ ក្រោមបទបញ្ជា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បង្រ្កាបបាន៦៣ករណី ឃាត់ខ្លួនមនុស្ស១១៥នាក់ ក្នុងនោះមានឆ្នោតវៀតណាម៣៥ករណី ម៉ាស៊ីនហ្គេមអនឡាញ៤ករណី កន្លែងលេងបៀរ៣ករណី ទីតាំងបញ្ចាំ៤ករណី ឆ្នោតឡូតូ៧ករណី និងល្បែងភ្នាល់អនឡាញ១០ករណី ។

លោក សាន សុខសីហា បន្តថា ពេលនេះសមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវតាមខុន អាផាមិន ឬបុរីមួយចំនួន ប្រសិនបើមានការលួចលាក់លេងល្បែងស៊ីសងសមត្ថកិច្ចនឹងចុះបង្រ្កាប ។

បើតាម អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បញ្ជាក់បន្ថែម សម្រាប់ជនបរទេសដែលពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ គឺសមត្ថកិច្ចអនុវត្តន៍តាមការងារអន្តោរប្រវេសន៍ ប្រសិនបើឆែកឆេរមិនមានលិខិតឆ្លងដែន ជនបរទេសទាំងនោះនឹងត្រូវបណ្ដេញចេញពីកម្ពុជា ប៉ុន្តែបើមានលិខិតឆ្លងដែន តែខ្វះលិខិតការងារ ជនបរទេសទាំងនោះនឹងត្រូវផាកពិន័យតាមច្បាប់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com