ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មួយថ្ងៃនៅលើពិភពលោកមានអ្នកស្លាប់ដោយអត់ឃ្លាន ដល់ទៅ ១៩.៧០០នាក់
ថ្ងៃទី ៖ 21-09-2022, ដោយ​​ admin , 173 Views
                     
បរទេស : អង្គការក្រៅរដ្ឋាភិបាលចំនួន២០០ នៅថ្ងៃទី២០ខែកញ្ញា បានព្រមានថា នៅទូទាំងពិភពលោកក្នុងមួយថ្ងៃៗមានអ្នកស្លាប់ដោយសារអត់ឃ្លានរហូតដល់ទៅ ១៩.៧០០នាក់ ។ ទាំងនោះហើយបានជាបណ្តាអង្គការក្រៅរដ្ឋាភិបាលអំពាវនាវដល់សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពដោយប្តេជ្ញាបញ្ចប់ភាពអត់ឃ្លាននៅលើពិភពលោក។

នៅក្នុងលិខិតផ្ញើទៅកាន់ប្រមុខដឹកនាំជុំវិញពិភពលោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អង្គការក្រៅរដ្ឋាភិបាលរហូតដល់ទៅ ២៣៨អង្គការ ក្នុងនោះមានអង្គការ Oxfam, Save the Children និង Plan International បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះពលរដ្ឋប្រឈមការអត់ឃ្លាននៅលើពិភពលោកបានកើនឡើងខ្ពស់។

តាមការលើកឡើងរបស់បណ្តាអង្គការសង្គមស៊ីវិល មានពលរដ្ឋនៅលើពិភពលោកដល់ទៅ៣៤៥លាននាក់ប្រឈមការអត់ឃ្លាន គឺកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៩។

ក្នុងលិខិតផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ បណ្តាអង្គការបានលើកឡើងថា បើទោះបីប្រមុខដឹកនាំជុំវិញពិភពលោកបានសន្យាទប់ស្កាត់គ្រោះអត់ឃ្លាននៅក្នុងសតវត្សរ៍ទី២១ក្តី ប៉ុន្តែគ្រោះអត់ឃ្លាននៅតែកើនឡើងខ្ពស់ដដែល ។

អង្គការក្រៅរដ្ឋាភិបាលបានព្រមានកាលពីថ្ងៃទី២០ ខែកញ្ញាថារៀងរាល់៤វិនាទី មានមនុស្សម្នាក់បានស្លាប់ដោយសារការអត់ឃ្លាន ដោយជំរុញឱ្យមានចំណាត់ការអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់វិបត្តិអត់ឃ្លានសកលដែលកំពុងកើនឡើង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com