ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ត្រីអង់គ្លេសបង្ហាញកាគាំទ្រដល់អ៊ុយក្រែន នឹងបន្ថែមជំនួយយោធាជាទឹកប្រាក់២,៦ពាន់លានដុល្លារ
ថ្ងៃទី ៖ 20-09-2022, ដោយ​​ admin , 233 Views
                     
បរទេស : សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាតិ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Liz Truss ត្រូវបានគេរំពឹងថា នឹងសន្យាផ្តល់ជំនួយសម្រាប់ឆ្នាំ២០២៣ ឱ្យដល់ឬលើសទំហំ២.៣ពាន់លានផោន (២.៦ពាន់លានដុល្លារអាមេរិក) នៃជំនួយយោធាដែលទីក្រុងឡុងដ៍ បាននិងកំពុងចំណាយលើអ៊ុយក្រែន សម្រាប់ឆ្នាំ២០២២នេះ ដើម្បីបង្កើនការគាំទ្របន្ថែមទៀត សម្រាប់ទីក្រុងកៀវ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។

នៅក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកស្រី ត្រាស់ ក្នុងនាមជានាយករដ្ឋមន្រ្តីអង់គ្លេស ហើយលោកស្រី គ្រោងនឹងអំពាវនាវដល់មេដឹកនាំផ្សេងទៀត នៅឯមហាសន្និបាទ UN នាទីក្រុងញូយ៉ក ឲ្យជួយបញ្ចប់ការច្របាច់កថាមពលរបស់រុស្ស៉ីមកលើតំបន់អឺរ៉ុប។

ជាមូយគ្នានេះ លោកស្រី ក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងដែរ នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់លោកស្រី ក្នុងការគាំទ្រអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍មួយ លោកស្រី ត្រាស់ បានគូសបញ្ជាក់ថា «សាររបស់ខ្ញុំទៅកាន់ប្រជាជនអ៊ុយក្រែននាពេលនេះគឹ ៖ចក្រភពអង់គ្លេសនឹងបន្តឈរនៅពីក្រោយ អ្នកគ្រប់ស្ថានការណ៍។

សន្តិសុខរបស់អ្នកគឺជាសន្តិសុខរបស់យើង។ ជីវិតមនុស្សជាច្រើននៅអ៊ុយក្រែន អឺរ៉ុប និងជុំវិញពិភពលោកកំពុង ត្រូវបានគ្រប់គ្រងដោយការពឹងផ្អែកលើថាមពលរុស្ស៊ី។ ដូច្នេះយើងត្រូវធ្វើការជាមួយគ្នាដើម្បីបញ្ចប់ បញ្ហាសម្រាប់យើងទាំងអស់គ្នា»។

ចក្រភពអង់គ្លេសគឺជាអ្នកផ្តល់ជំនួយយោធាធំជាងគេទី២ ដល់អ៊ុយក្រែន ជាមួយនឹងការប្តេជ្ញាចិត្តផ្តល់ជំនួយចំនួន ២.៦ដុល្លារ ក្នុងឆ្នាំ២០២២ ហើយជំនួយសម្រាប់ឆ្នាំក្រោយ នឹងត្រូវកំណត់ដោយតម្រូវការរបស់កងទ័ពអ៊ុយក្រែន ប៉ុន្តែគេរំពឹងថា វានឹងអាចរួមមានូវប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com