ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្ថានភាពឧបទ្វីបកូរ៉េនឹងកាន់តែតានតឹងក្រោយអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់ទីនោះ
ថ្ងៃទី ៖ 19-09-2022, ដោយ​​ admin , 149 Views
                     
បរទេស : រយៈពេលជិត៤ឆ្នាំកន្លងក អាមេរិកមិនបានចល័តនាវាផ្ទុកយន្តហោះនៅតំបន់ឧបទ្វីបកូរ៉េនោះឡើយ ហើយពេលនេះអាមេរិកបានធ្វើសកម្មភាពជាថ្មី អាចនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង ។

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា យោធាកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿង នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាលើកដំបូងបំផុត គិតក្នុងអំលុងពេលប្រមាណជា ៤ឆ្នាំកន្លងមកនេះ។

យោធាជើងទឹកកូរ៉េខាងត្បូង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងឈ្មោះ USS Ronald Reagan នឹងធ្វើដំណើរមកដល់ មូលដ្ឋានទ័ពជើងទឹកមួយកន្លែង ស្ថិតក្នុងទីក្រុងប៊ូសាន (Busan) នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃសុក្រសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍ខាងលើ បានបន្តយ៉ាងដូច្នេះថា «តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា កងទ័ពជើងទឹកនៃប្រទេសទាំងពីរ គ្រោងពង្រឹងសមត្ថភាពប្រុងជើងការរបស់យោធាទាំងពីរ ហើយបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំ នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ដើម្បីសុខសន្តិភាពនិងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ថា វានឹងជាលើកដំបូងបំផុត ដែលនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ត្រូវបានចល័តសាជាថ្មីមកកាន់កូរ៉េខាងត្បូង គិតចាប់តាំងពីឆ្នាំ២០១៨ ដែលកាលពីឆ្នាំនោះ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានកាត់បន្ថយការធ្វើសកម្មភាពយោធារួមគ្នា ចំពោះមុខកិច្ចប្រឹងប្រែងការទូត ដើម្បីចរចាជាមួយកូរ៉េខាងជើង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com