ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មានប្រទេសកាន់តែច្រើនបោះបង់ប្រាក់ដុល្លារក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី
ថ្ងៃទី ៖ 19-09-2022, ដោយ​​ admin , 193 Views
                     
បរទេស : កន្លងមក ចិន រុស្ស៊ី អឺរ៉ង់ ...បានឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយបង្វែមកប្រើប្រាស់ប្រាក់ផ្ទាលខ្លួនគ្នុងវិស័យពាណិជ្ជកម្ម ក្នុងគោលដៅបញ្ចៀសទណ្ឌកម្មពីអាមេរិក ឬការបង្កកប្រក់ដូចដែលប្រទេសលោកខាងលិចបានធ្វើនាពេលកន្លងមក។

ក្នុងពេលនេះ រុស្ស៊ីកំពុងព្យាយាមពង្រីកប្រទេសដែលទូទាត់ប្រាក់រុស្ស៊ីក្នុងវិស័យពាណិជ្ជកម្មតាមរយៈកាត Mir បន្ទាប់ពីក្រុមហ៊ុន Visa Inc និង Mastercard ផ្អាកដំណើរការនៅក្នុងប្រទេសរុស្ស៊ីមក។

ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានផ្សាយនៅថ្ងៃទី១៧ខែកញ្ញា ដោយបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Georgy Borisenkoដែលបានបញ្ជាក់ថា រុស្ស៊ីនិងអេហ្ស៊ីប កំពុងតែពិចារណាប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ ខណៈដែលរុស្ស៊ីកំពុងទទួលរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ដោយហាមប្រាមរុស្ស៊ីមិនឱ្យប្រើប្រាស់ប្រាក់ដុល្លារនិងប្រាក់អឺរ៉ូ ក្រោយពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនមក។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Sada El-Balad លោក Borisenko បានបញ្ជាក់ថា រុស្ស៊ីនឹងប្រើប្រាស់រូបិយវត្ថុរុស្ស៊ី ឬអេហ្ស៊ីបក្នុងការទូទាត់តម្លៃវិស័យពាណិជ្ជកម្ម ដូចទៅនឹងអ្វីដែលរុស្ស៊ីនិងចិនកំពុងតែអនុវត្តក្នុងវិស័យពាណិជ្ជកម្មនាពេលនេះ។

រុស្ស៊ីបានជំរុញឱ្យប្រើប្រាស់ប្រព័ន្ធ SPFS ជំនួស ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ក្រោយបណ្តាធនាគាររុស្ស៊ីត្រូវលោកខាងលិចដកចេញពីប្រព័ន្ធទូទាត់ SWIFT តាមច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com