ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋអង់គ្លេស និងថ្នាក់ដឹកនាំជុំវិញពិភពលោកជូនដំណើរចុងក្រោយដល់ព្រះមហាក្សត្រិយានី Elizabeth II
ថ្ងៃទី ៖ 19-09-2022, ដោយ​​ admin , 125 Views
                     
អង់គ្លេស : នៅថ្ងៃទី១៩ខែកញ្ញា ប្រទេសអង់គ្លេស និងប្រមុខដឹកនាំនៅជុំវិញពិភពលោក នឹងនិយាយពាក្យលាចុងក្រោយដល់ព្រះមហាក្សត្រិយានី Elizabeth II ជាស្តេចដែលគ្រោងរាជសម្បត្តិយូរបំផុតនិងមានឥទ្ធិពលបំផុត ក្នុងសម័យកាលបច្ចុប្បន្ន។ ព្រះរាជពិធីបុណ្យព្រះសព ព្រះមហាក្សត្រិយានីគឺមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។

នៅវេលាម៉ោង៦និង៣០នាទី ព្រឹក គឺជាពេលវេលាបញ្ចប់ការទទួលភ្ញៀវបរទេសចូលទៅគោរពព្រះមហាក្សត្រិយានីដែលមានរយៈពេល ៤ថ្ងៃ នៅវិមាន Westminster ទីក្រុងឡុងដុង។

នៅវេលាម៉ោង ១១ ព្រះសព មហាក្សត្រិយានី នឹងដង្ហែរទៅកាន់ទីកន្លែងសម្រាកព្រះកាយចុងក្រោយបំផុត។ ចូលរួមនៅក្នុងព្រះរាជពិធីបុណ្យព្រះសពនោះ មានភ្ញៀវអញ្ញើញចូលរួម២០០០នាក់ និងប្រមុខដឹកនាំ ជុំវិញពិភពលោក៥០០រូប រួមមានប្រធានាធិបតីបៃឌិន ព្រះចៅអធិរាជ Naruhito អនុប្រធានាធិបតីចិន ប្រធានាធិបតីអាហ្វ្រិកខាងត្បូង …។

ជាមួយគ្នានេះដែរក៏មានមេដឹកនាំមួយចំនួនមិនត្រូវបានអញ្ជើញឡើយ។ ព្រះ រាជពិធី បុណ្យ ព្រះសពមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបែតទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះ នៅឯវិហារ Westminster ក្នុងទីក្រុងឡុងដ៍។

បណ្ដាមេដឹកនាំពិភពលោករាប់រយនាក់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏មាន វត្តមានក្នុងព្រះ រាជពិធី បុណ្យ ព្រះសពមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបែតទី២ ផងដែរ។ ក៏ប៉ុន្តែ មានមេដឹកនាំប្រទេសមួយចំនួនមិនត្រូវបានអញ្ជើញនោះទេ។ មេដឹកនាំទាំងនោះរួមមានមកពីរុស្ស៉ី បេឡារុស មីយ៉ាន់ម៉ា ស៊ីរី វេណេស៊ុយអេឡា និងអាហ្វហ្កានីស្ថាន។

ចំណែកឯ កូរ៉េខាងជើង នីការ៉ាហ្កា និងអ៉ីរ៉ង់ ត្រូវបានអញ្ជើញនៅត្រឹមកម្រិតអគ្គរដ្ឋទូតប៉ុណ្ណោះ ដោយមានន័យថាប្រមុខរដ្ឋរបស់ ពួកគេមិនត្រូវបានអញ្ជើញឡើយ។ មហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបែតទី២ បានសោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញានេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com