ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រមុខដឹកនាំជុំវិញពិភពលោក ប្រមាណ ២០០ប្រទេសនិងដែនដីទៅចូលរួមពិធីបុណ្យសពព្រះមហាក្សត្រិយានី អង់គ្លេស
ថ្ងៃទី ៖ 17-09-2022, ដោយ​​ admin , 126 Views
                     
អង់គ្លេស : សរុបមានភ្ញៀវអញ្ជើញចូលរួម ពិធីបុណ្យសពព្រះមហាក្សត្រិយានី ប្រមាណ ២០០០នាក់ ដែលជាពិធីបុណ្យថ្នាក់ជាតិធំបំផុតនៅក្នុងចក្រភពអង់គ្លេសមិនធ្លាប់មានក្នុងរយៈពេល ៦០ឆ្នាំកន្លងមក។

សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីការិយាល័យកិច្ចការបរទេសរបស់អង់គ្លេស បានឲ្យដឹងថា មានតំណាង ប្រមាណ៥០០នាក់មកពីជិត ២០០ប្រទេស នឹងចូលរួម ពិធីបុណ្យសពព្រះមហាក្សត្រិយានី ក្នុងនោះមានប្រធានាធិបតីប្រមាណ១០០រូបនិង ព្រះមហាក្សត្រ តំណាងរាជវំាងជាង ២០ប្រទេស។

ព្រះមហាក្សត្រដែលចូលរួមពិធីបុណ្យសពព្រះមហាក្សត្រីយានី អាលីហ្សាបែតទី២ រួមមាន នៅក្នុងប្រទេសជប៉ុន ព្រះចៅអធិរាជ Naruhito និងព្រះមហេសី Masako ។

ស្តេច Willem-Alexander នឹងមហេសី Maxima នៃប្រទេសហុល្លង់។ ស្តេច Felipe VI និងមហេសី Letiziaនៃប្រទេស អេស្ប៉ាញ់។ ស្តេច Philip និងមហេសី Mathilde នៃប្រទេសប៊ែលហ្ស៊ិច ។ មហាក្សត្រិយានី Margrethe II នៃប្រទេសដាណឺម៉ាក ...នឹងយាងចូលរួមពិធីបុណ្យសពព្រះមហាក្សត្រិយានី ។

ក្រៅពីនេះប្រមុខដឹកនាំធំៗ ដូចជា ប្រធានាធិបតីអាមេរិក លោកបៃឌិន និងភរិយា ប្រធានាធិបតីបារាំង លោកម៉ាក្រុង ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu នាយករដ្ឋមន្ត្រី អូស្ត្រាលី និងនូវែលសេឡង់ ...៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com