ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចិននិងរុស្ស៊ី មានកំណើនពាណិជ្ជកម្មទ្វេភាគឺ កើនដល់ ៦០% ក្នុងខែសីហា
ថ្ងៃទី ៖ 16-09-2022, ដោយ​​ admin , 167 Views
                     
បរទេស : វិស័យពាណិជ្ជកម្ម ចិននិងរុស្ស៊ី បានកើនឡើងខ្ពស់ជាងការរំពឹងទុកទៅទៀត ខណៈប្រទេសទាំងពីរកំពុងតែរងការដាក់ទណ្ឌកម្មពីអាមេរិក និងលោកខាងលិច។

ប្រមុខដឹកនាំចិននិងរុស្ស៊ីបានជួបពិភាក្សាគ្នាដោយផ្ទាល់នៅក្នុងប្រទេសអ៊ុយបេគីស្ថាន នៅក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការទីក្រុងសៀងហៃ ។

ចិននិងរុស្ស៊ី បានខិតខំបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីជាការតបតនឹងទណ្ឌកម្មរបស់អាមេរិក និងលោកខាងលិច។ វិស័យពាណិជ្ជកម្មទ្វេភាគី ស្ថិតនៅដំណាក់កាលខ្ពស់បំផុត ក្នុងពេលដែលចិនបង្កើនការទិញប្រេងនិងធ្យូងដើម្បីដោះស្រាយវិបត្តិកង្វះថាមពល ។

ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ីបានក្លាយជាទីផ្សារប្រេងសំខាន់របស់ចិន ហើយបណ្តាក្រុមហ៊ុនចិនកំពុងតែបំពេញចន្លោះប្រហោងនៅលើទីផ្សាររុស្ស៊ីដែលក្រុមហ៊ុនលោកខាងលិចបានចាកចេញ។

តាមតួលេខរបស់នាយកដ្ឋានពន្ធដារចិនបានបញ្ជាក់ថា ទំនិញរបស់រុស្ស៊ីមកកាន់ប្រទេសចិនបានកើនឡើង៦០%ក្នុងខែសីហា ស្មើនឹង១១,២ពាន់លានដុល្លារ គឺច្រើនជាងខែកក្កដា ដែលមានតែ ៤៩%ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ទំនិញចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង២៦% គិតជាទឹកប្រាក់ ៨ពាន់លានដុល្លារក្នុងខែសីហា គឺកើនឡើងខ្ពស់ជាងខែកក្កដា។

ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ វិស័យពាណិជ្ជកម្មរវាងចិននឹងរុស្ស៊ី កើនឡើង៣១% គិតជាទឹកប្រាក់មានដល់ទៅ១១៧,២ពាន់លានដុល្លារ ស្មើនឹង៨០%នៃប្រាក់ចំណូលក្នុងវិស័យពាណិជ្ជកម្ម ក្នុងឆ្នាំ២០២១ ដែលមាន ១៤៧ពាន់លានដុល្លារ ។

ក្នុងពេលនេះដែរក្រុមហ៊ុន បច្ចេកវិទ្យាចិន ក្នុងនោះមានទាំងក្រុមហ៊ុនរថយន្តក៏បានវិនិយោគទៅកាន់ប្រទេសរុស្ស៊ីបំពេញចន្លោះប្រហោងដែលក្រុមហ៊ុនលោកខាងលិចបានចាកចេញពីរុស្ស៊ី ។

ក្នុងពេលនេះដែរ ប្រទេសចិននិងរុស្ស៊ី ក៏បានឈប់ប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងវិស័យពាណិជ្ជកម្ម ដោយប្រទេសទាំងពីរប្រើប្រាស់ប្រាក់នៅក្នុងប្រទេសរបស់ខ្លួន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com