ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពិព័រណ៍ចិន-អាស៊ានលើកទី១៩ នៅក្រុង Nanning នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
ថ្ងៃទី ៖ 15-09-2022, ដោយ​​ admin , 220 Views
                     
ចិន : អាស៊ាន បានក្លាយទៅជាគោលដៅពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសរីកចំរើននៅលើពិភពលោក ដោយសាតែទីផ្សារនៅក្នុងតំបន់នេះមានសក្តានុពលខ្ពស់ និងរីកចំរើនយ៉ាងឆាប់រហ័សក្រោយសម័យកូវីដ ១៩។ នៅក្នុងទីផ្សារអាស៊ាន ចិនបានដើរតួនាទីយ៉ាងសំខាន់ នៅវិស័យជាច្រើន ។

នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ពិព័រណ៍ចិន-អាស៊ានលើកទី១៩ ជិតនឹងសម្ពោធបើកនៅក្រុង Nanning ខេត្តក្វាងស៊ីប្រទេសចិន ពិព័រណ៍ចិន-អាស៊ានគឺបង្កើតឡើងទន្ទឹមនឹងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងដំណើរកសាងសហគមន៍រួមវាសនាចិន-អាស៊ាន។

យើងនាំគ្នារំលឹកឡើងវិញនូវដំណើររួមគ្នា កសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩មក ចិននិងអាស៊ានបានចែករំលែកបទពិសោធ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញការផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើកិច្ចសហប្រតិបត្តិការខាងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ហើយឈានដល់គំនិតឯកភាពគ្នាជាច្រើនក្នុងការរួមគ្នា គាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។

ចិននិងអាស៊ានមានទំនាក់ទំនងជិតស្និទ្ធខាងវប្បធម៌ ហើយការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិក៏ញឹកញាប់ដែរ។ ទ្រង់ទ្រាយនៃការប្រស្រ័យទាក់ទងរវាងប្រជាជននៃភាគីទាំងពីរ បានលើសពី៥០លាននាក់នៅឆ្នាំ២០១៨។ ភាគីទាំងពីរបានបង្កើនការតភ្ជាប់និងកិច្ចសហប្រតិបត្តិការ ខាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ផ្លូវថ្នល់ កំពង់ផែ និងព្រលានយន្តហោះជាដើម។ គិតមកទល់ចុងខែកក្កដាឆ្នាំ២០២២ ការដ្ឋានដែលសហគ្រាសចិនបានម៉ៅការសាងសង់ នៅប្រទេសអាស៊ានបានដំណើរការដោយនឹងនរ ដែលបានសម្រេចទំហំអាជីវកម្មលើសពី៣សែន ៨ម៉ឺនលានដុល្លារអាមេរិក។

ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ាន បានឡើងដល់៥សែន ៤ម៉ឺន ៤ពាន់ ៩រយលានដុល្លារអាមេរិក ដែលកើនឡើង១៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ត្រូវជា១៥ភាគរយនៃទំហំនាំចេញនាំចូលសរុបរបស់ចិន។

គិតមកទល់ចុងខែកក្កដាឆ្នាំនេះ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ានគឺលើសពី៣សែន៤ម៉ឺនលានដុល្លារអាមេរិក ដែលបានក្លាយជាដៃគូសហប្រតិបត្តិការដ៏រស់រវើកបំផុត ក្នុងវិស័យវិនិយោគទៅវិញទៅមក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com