ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុងសៀងហៃរងការវាយប្រហារដោយព្យុះ Muifa ពលរដ្ឋជិត២លាននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព
ថ្ងៃទី ៖ 15-09-2022, ដោយ​​ admin , 179 Views
                     
ចិន : សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះបានផ្សាយថា ខ្យល់បក់ខ្លាំងនិងមានភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនដែលមានប្រជាជនរស់នៅច្រើន នៅថ្ងៃទី១៥ខែកញ្ញានេះបន្ទាប់ពីព្យុះទីហ្វុង Muifa បង្ខំឱ្យមនុស្សចំនួន ១.៦ លាននាក់ ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបិទជើងហោះហើរសំខាន់ៗរបស់អាកាសយានដ្ឋានទីក្រុងសៀងហៃ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា Muifa គឺជាព្យុះស៉ីក្លូនត្រូពិក ដែលមានឥទ្ធិពលខ្លាំងបំផុត គិតចាប់តាំងពីការធ្វើកំណត់ត្រាចាប់ផ្តើមនៅឆ្នាំ១៩៤៩។

ទោះជាយ៉ាងណា ភ្លាមៗនោះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីមនុស្សស្លាប់ឬរបួស ដោយគ្រោះធម្មជាតិនេះនៅឡើយទេ។ ប៉ុន្តែមនុស្សយ៉ាងហោចណាស់ចំនួន ៤២៦,០០០នាក់ ក្នុងទីក្រុងសៀងហៃត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈ ១.២ លាននាក់ ផ្សេងទៀតត្រូវបានបញ្ជូនទៅជម្រកបណ្តោះអាសន្ន នៅក្នុងខេត្ត Zhejiang ដែលស្ថិតនៅជិតទីក្រុងនេះ។

រលកធំៗត្រូវបានគេមើលឃើញថា កំពុងបោកបក់សន្ធាប់មកលើបណ្តោយឆ្នេរនៅជាប់ឈូងសមុទ្រ ហាងចូវ Hangzhou នៅភាគខាងត្បូងទីក្រុងសៀងហៃ ហើយមានគ្រោះបំណាក់ដីត្រូវបានរាយការណ៍ថា កើតឡើងនៅស្រុក Ninghai របស់ខេត្តហ្ស៉ីជាំង។

តាមការព្យាករនៅថ្ងៃព្រហស្បតិ៍នេះ បានចាត់ថ្នាក់ព្យុះទីហ្វុង Muifa ធ្លាក់មកនៅត្រឹមជាព្យុះត្រូពិកខ្លាំងមួយ ប៉ុន្តែវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងការជន់លិចភ្លាមៗនៅទូទាំងខេត្តមួយចំនួន ខណៈដែលព្យុះនេះបាននិងកំពុងរំកិលទៅភាគខាងជើង ឆ្លងកាត់ខេត្តជាប់ឆ្នេរសមុទ្រ ដែលមានប្រជាជនរស់នៅច្រើន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com