ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រាក់ចំណូលសេដ្ឋកិច្ចអ៊ិនធឺណិតវៀតណាមនឹងឈានដល់ ៥៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៥
ថ្ងៃទី ៖ 14-09-2022, ដោយ​​ admin , 208 Views
                     
វៀតណាម : តាមសៀវភៅសពាណិជ្ជកម្មបច្ចេកវិទ្យា អ៊ិនធឺណិត វៀតណាមឆ្នាំ២០២២ បង្ហាញឲ្យឃើញថា សរុបប្រាក់ចំណូលក្នុងវិស័យអ៊ិនធឺណិតវៀតណាម នឹងកើនឡើងដល់ទៅ ៥៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ គឺនៅពីក្រោយតែប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។

បើទោះបីរងផលប៉ះពាល់ពីជំងឺកូវីដ១៩ វិស័យពាណីជ្ជកម្ម អេឡិចត្រូនិក វៀតណាមនៅតែកមានកំណើនខ្ពស់ គឺកើនឡើង១៦% ។ ប្រាក់ចំណូលពីវិស័យអ៊ីនធឺណិតលក់រាយ មាន១៣,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ។

តាមការព្យាករណ៍ប្រាក់ចំណុលអ៊ិនធឺណិតក្នុងដំណាក់កាលឆ្នាំ២០២១-២០២៥ របស់ប្រទេសវៀតណាម មានដល់ទៅ៥៧ពាន់លានដុល្លារ គឺកើនឡើងទ្វេដង។

នៅទូទាំងប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២១ មានពលរដ្ឋប្រើប្រាស់ប្រព័ន្ធអិនធឺណិត ក្នុងការទិញអនឡាញមានដល់ទៅ៥៤,៦លាននាក់ កើនឡើងជាងឆ្នាំ២០២០។

ចំនួនពលរដ្ឋដែលប្រើប្រាស់ទូរស័ព្ទដៃដើម្បីទិញឥវ៉ាន់អនឡាញមានដល់ទៅ៩១% ក្នុងឆ្នាំ២០២២នេះ គឺខ្ពស់ជាងឆ្នាំ២០២១។ ផលិតផលគ្រឿងសំអាងឈរលំដាប់កំពូលមានពលរដ្ឋចូលមើលនិងទិញច្រើនជាងគេ គែមាន៦៩% ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com