ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជោគវាសនានាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា និងសម្រេចនៅថ្ងៃទី៣០ខែកញ្ញា
ថ្ងៃទី ៖ 14-09-2022, ដោយ​​ admin , 97 Views
                     
ថៃ : សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា តុលាការធម្មនុញ្ញនៃប្រទេសថៃ បានកំណត់យកថ្ងៃទី៣០ ខែកញ្ញា ធ្វើជាកាលបរិច្ឆេទសម្រាប់ប្រកាស សេចក្តីសម្រេចរបស់ខ្លួន ជុំវិញអាណត្តិកាន់អំណាចរបស់លោក ប្រាយុទ្ធ ចាន់អូចា ខណៈតំណែងនាយករដ្ឋមន្រ្តីរបស់លោក កំពុងស្ថិតក្រោមការព្យួរជាបណ្តោះអាសន្ន។

តុលាការធម្មនុញ្ញថៃកំពុងតែពិចារណាលើ សំណុំរឿងដែលស្នើឡើងដោយ គណបក្សប្រឆាំង ភឿថៃ (Pheu Thai) ដែលបានអះអាងថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ គឺគួរតែបានផុតកំណត់តាំងតែពីខែសីហាកន្លងទៅម្ល៉េះ។ ស្របពេលដែលតំណែងជា ប្រមុខរដ្ឋាភិបាលត្រូវបានព្យួរ លោក ប្រាយុទ្ធ កំពុងនៅបន្តកាន់តួនាទីជា រដ្ឋមន្រ្តីការពារជាតិ ហើយអាចនឹងត្រឡប់មកជា នាយករដ្ឋមន្រ្តីដូចដើមវិញ ប្រសិនបើតុលាការសម្រេចថា អាណត្តិលោកមិនទាន់ដល់៨ឆ្នាំ ដែលត្រូវបានកំណត់នៅឡើយទេ។

លោក ប្រាយុទ្ធ វ័យ៦៨ឆ្នាំ បាននិយាយថា រូបលោកនឹងគោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ ខណៈឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជា នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។

តុលាការនឹងត្រូវសម្រេចថា តើអាណត្តិរយៈពេល៨ឆ្នាំ គួរតែរាប់បញ្ចូលពេលវេលាដែលលោក ប្រាយុទ្ធ នៅជាប្រមុខរដ្ឋាភិបាលយោធា ក្រោយការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ ឬក៏យ៉ាងណា។

តាមការលើកឡើងរបស់ក្រុមអ្នកគាំទ្រលោក ប្រាយុទ្ធ វិញ រយៈពេល៨ឆ្នាំនោះ គឺគួរតែរាប់ចាប់ត្រឹមពីឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មី ចូលជាធរមាន ឬមួយចាប់ពីឆ្នាំ២០១៩ នៅពេលការបោះឆ្នោតសកល ត្រូវបានប្រារព្ធឡើង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com