ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សន្តិសុខ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ហួសសម័យ ចាំបាច់ត្រូវតែលុបចោល
ថ្ងៃទី ៖ 13-09-2022, ដោយ​​ admin , 194 Views
                     
បរទេស : នយោបាយនិងសេដ្ឋកិច្ចរបស់អាមេរិក និងលោកខាងលិច នៅលើពិភពលោកនាពេលនេះលេងមានប្រសិទ្ធភាពដូចជាពេលមុនទៀតហើយ ដោយសារតែប្រទេសលោកខាងកើត មានការរីកចម្រើន មាននយោបាយឆ្លាតវៃ គេចពីទណ្ឌកម្មរបស់លោកខាងលិច។

នៅពេលនេះក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃទី១២ខែកញ្ញាថា ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសកំពុងតែអភិវឌ្ឍន៍ នឹងលុបចោលទម្រង់ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ហួសសម័យ មិនមានតម្លាភាពដែលអាមេរិកនិងលោកខាងលិចដាក់ចេញ។ មេដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រជាជាតិនៅប៉ូលខាងត្បូងផែនដី។ 

នៅក្នុងសេចក្តីប្រកាសជាភាសាអង់គ្លេស ក្រសួងការបរទេសកូរ៉េខាងជើងបានបង្ហោះថា «កន្លងមក កំណើនសេដ្ឋកិច្ចសង្គមរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានរារាំងដោយសន្តិសុខសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិដែលបង្កើតឡើងដោយអាមេរិកនិងលោកខាងលិច ក្នុងគោលដៅបម្រើផលប្រយោជន៍របស់ពួកគេ។ នៅពេលនេះយើងចាំបាច់ត្រូវតែលុបចោលសណ្តាប់ធ្នាប់ហួសសម័យនិងមិនមានតម្លាភាពទាំងនោះ ។ ទន្ទឹមនឹងនោះក៏ត្រូវលុបចោលរបបនយោបាយ សេដ្ឋកិច្ចអភិគមរបស់អាមេរិកនិងលោកខាងលិច»។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «ប្រទេសកូរ៉េខាងជើងរបស់យើងក្នុងអតីតកាលក៏ដូចជាអនាគតនឹងត្រូវខិតខំឱ្យអស់ពីសមត្ថភាពក្នុងការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងតែអភិវឌ្ឍន៍នៅជុំវិញពិភពលោក»។

អាមេរិក និងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កូរ៉េខាងជើង ធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ពលរដ្ឋជាច្រើនប្រឈមនឹងកង្វះស្បៀងអាហារ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com