ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការងារច្រើន ប្រាក់ខែទាប គិលានុបដ្ឋយកាអាមេរិកនាំគ្នាធ្វើកូដកម្ម
ថ្ងៃទី ៖ 13-09-2022, ដោយ​​ admin , 146 Views
                     
អាមេរិក : នៅថ្ងៃទី១២ខែកញ្ញា គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ជាង១៥ពាន់នាក់នៅតាមមន្ទីរពេទ្យ ក្នុងរដ្ឋ Minnesota និង Wisconsin បាននាំគ្នាធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែឱ្យបានខ្ពស់ជាងនេះ។

តាមរូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់គិលានុបដ្ឋាយិកា (MNA) បង្ហាញឱ្យឃើញក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាយិកាបានលើកស្លាក បដា «ផ្តល់អាទិភាពដល់អ្នកជំងឺច្រើនជាងការចំណេញ» ។

ក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាយិកាបានប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដើម្បីបង្ហាញការប្រឆាំង ។ ក្នុងពេលនេះដែរ បណ្តាមន្ទីរពេទ្យក៏បានឡើងគម្រោងផ្តល់សេវាថែរក្សាសុខភាព បើទោះបីត្រូវបានអាក់ខានកន្លងមកក្តី ។

មន្ទីរពេទ្យ North Memorial Health នៅក្នុងរដ្ឋ Minnesota បានប្រកាសថា នឹងធ្វើការកែទម្រង់សេវាកម្មមួយចំនួនក្នុងពេល គិលានុបដ្ឋាក គិលានុបដ្ឋាយិកាធ្វើកូដកម្ម ដើម្បីបញ្ចៀសកង្វះបុគ្គលិក។

អ្នកនាំពាក្យសមាគមគិលានុបដ្ឋាក គិលានុបដ្ឋាយិកា (MNA) បានបញ្ជាក់ថា ការធ្វើកូដកម្មនឹងអូសបន្លាយរយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី១៥ខែកញ្ញា ។

តាមការប្រកាសរបស់(MNA) នៅពេលនេះរដ្ឋ Minnesota គិលានុបដ្ឋាក គិលានុបដ្ឋាយិកាធ្វើការច្រើនលើសលប់ ហើយមន្ទីរពេទ្យកង្វះបុគ្គលិក ខណៈដែលអ្នកជំងឺកើនឡើងខ្ពស់ ។

ក្នុងពេលនេះដែរ(MNA) កំពុងតែស្វែងរកដំណោះស្រាយពាក់ព័ន្ធបញ្ហាសុវត្ថិភាពការងារ ។ ក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាយិកា បានស្នើឲ្យដំឡើងប្រាក់ខែពី២៧-៣០% ប៉ុន្តែខាងមន្ទីរពេទ្យចង់ដំឡើងតែ១០-១២% ក្នុងរយៈពេល៣ឆ្នាំ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com