ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រោយពិធីបុណ្យសព្រះមហាក្សត្រិយានី Elizabeth II នឹងប្តូររូបស្តេចថ្មីក្នុងក្រដាស់ប្រាក់ជិត៥ពាន់លានសន្លឹក
ថ្ងៃទី ៖ 12-09-2022, ដោយ​​ admin , 155 Views
                     
អង់គ្លេស : អង់គ្លេសនឹងមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ ក្រោយព្រះមហាក្សត្រិយានី យ៉ាងចូលព្រះពិរាល័យ ។ ការផ្លាស់ប្តូរដែលគត់សម្គាល់ជាងគេនោះគឺ ក្រដាស់ប្រាក់ ជិត៥ពាន់លានសន្លឹក នឹងត្រូវប្តូរ រូបស្តេចថ្មីវិញ ។

គម្រោងផ្លាស់ប្តូរក្រដាស់ប្រាក់ និងកាក់ប្រាក់មានរូបព្រះមហាក្សត្រិយានី Elizabeth II មានប្រមាណ៤,៧លានសន្លឹក មានតម្លៃរាប់សិបពាន់លានផោន ត្រូវបានប្តូរដោយរូបថ្មីរបស់ព្រះមហាក្សត្រ Charles III ។

ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងក្រោយព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានីបញ្ចប់ ។ ក្រដាស់ប្រាក់ ៤,៧ លានសន្លឹក ដែលកំពុងធ្វើចរាចរណ៍នៅក្នុងប្រទេសអង់គ្លេស មានព្រះរូបមហាក្សត្រិយានីមានតម្លៃ៨២ពាន់លានផោន ។

តាមការលើកឡើងរបស់ធនាគារជាតិអង់គ្លេស ក្រៅពីក្រដាស់ប្រាក់ នៅមានកាក់ប្រាក់ មានតម្លៃ ២៩ លានផោនកំពុងតែធ្វើចរាចរណ៍ផងដែរ។ នៅពេលនេះក្រដាស់ប្រាក់ដែលមានព្រះរូបព្រះមហាក្សត្រិយានីនៅប្រើប្រាស់បានធម្មតា ។

ក្រោយមហាក្សត្រិយានីយាងចូលព្រះពិរាល័យ ក្រដាស់ប្រាក់ដែលមានរូបព្រះមហាក្សត្រីនឹងត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗជំនួសវិញដោយព្រះមហាក្សត្រថ្មី Charles III ។

ធនាគារជាតិនឹងចេញសេចក្តីប្រកាសពីពេលវេលាផ្លាស់ប្តូរក្រដាស់ប្រាក់ខាងលើ ក្រោយពិធីបុណ្យព្រះសពបញ្ចប់។ ជាមួយគ្នានេះប្រទេសកាណាដា អូស្ត្រាលី មិនទាន់ផ្លាស់ប្តូរភ្លាមៗនោះឡើយ ប៉ុន្តែនឹងផ្លាស់ប្តូរសន្សឹមៗ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com