ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កូរ៉េខាងជើងទើបតែឡើងគម្រោងចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ខណៈប្រទេសជុំវិញពិភពលោក ចាក់ដល់ដូសទី៤-៥
ថ្ងៃទី ៖ 09-09-2022, ដោយ​​ admin , 156 Views
                     
កូរ៉េខាងជើង : ប្រទេសកូរ៉េខាងជើង បានប្រកាសពីករណីឆ្លងកូវីដ ១៩ ក្រោយគេបង្អស់នៅលើពិភពលោក គឺនៅខែឧសភាទើបមានករណីឆ្លង។ នៅពេលនេះដែរ ប្រទេសនេះក៏ទើបតែចាប់ផ្តើមគម្រោងចាក់វ៉ាកសាំង ខណៈប្រទេសជុំវិញពិភពលោក បានចាក់ជូនពលរដ្ឋដល់ដូសទី៤ និងទី៥ទៅហើយ។

កូរ៉េខាងជើងបានសម្រេចដំណើរការចាក់វ៉ាក់សាំងបង្កា៛កូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ តទៅ ដោយបារម្ភពីការថយចុះនៃអង្គបដិប្រាណ ក្នុងរដូវរងាខាងមុខ។

សារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើង នៅថ្ងៃទី៩ខែកញ្ញា បានផ្សាយថា ប្រទេសនេះនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅរដូវរងាខាងមុខ។

តាមការប្រកាសនៅក្នុងកិច្ចប្រជុំសភានៅរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃទី៨ខែកញ្ញា ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងថា «ខ្ញុំបានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីការពារសុខភាពរបស់ពលរដ្ឋ ។

កូរ៉េខាងជើងបានប្រកាសពីករណីឆ្លងកូវីដ-១៩ នៅខែឧសភាឆ្នាំ ២០២២ ហើយមកដល់ដើមខែសីហា ប្រទេសនេះបានប្រកាសទទួលបានជោគជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។

នៅក្នុងការប្រកាសពីជ័យជម្នះនេះ មេដឹកនាំគីម ជុងអ៊ុន បញ្ជាក់ថា ប្រទេសនេះមិនទាន់បានចាក់វ៉ាក់សាំងមួយដូសណាឡើយ។ នៅពេលនេះកូរ៉េខាងជើងបានប្រកាសពីការចាក់វ៉ាក់សាំង ប៉ុន្តែមិនដឹងថា វ៉ាក់សាំងទិញមកពីប្រទេសណាឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com