ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាមេរិកធ្វើឲ្យចិនក្ដៅស្លឹកត្រចៀក ខណៈតំណាងរាស្ត្រអាមេរិកបន្តទស្សនកិច្ចនៅតៃវ៉ាន់
ថ្ងៃទី ៖ 08-09-2022, ដោយ​​ admin , 172 Views
                     
បរទេស : តំណាងរាស្ត្រអាមេរិក បានបំពេញទស្សនកិច្ចទីកាន់កោះតៃវ៉ាន់ដែលជាដំណើរទស្សនកិច្ច លើកទី៦ហើយដោយក្រុមមន្រ្តីអាមេរិក គិតចាប់តាំងតែពីដើមខែសីហាមក នៅពេលដែលប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណានស៉ី ប៉េឡូស៉ី (Nancy Pelosi) បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។

ជាការឆ្លើយតប ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃប្រទេសចិន បានធ្វើសមយុទ្ធនិងបន្តសកម្មភាពយោធារបស់ខ្លួននៅក្បែរដែនកោះនេះរហូតមកទល់ឥឡូវ។

កន្លងមកដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិកទៅកាន់កោះតៃវ៉ាន់គឺបានប្រកាសព័ត៌មានជាមុន។ ប៉ុន្តែលើកនេះក្រុមតំណាងរាស្ត្រអាមេរិក៨រូបបានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយមិនប្រកាសជាមុននោះឡើយ ។ តាមគម្រោងតំណាងរាស្ត្រទាំងនោះនឹងធ្វើការនៅកោះនេះរយៈពេល២ថ្ងៃ។

សារព័ត៌មាន AFP នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា សមាជិកសភាបារាំង១ក្រុម និងសមាជិកសភាអាមេរិក១ក្រុមផ្សេងទៀតបានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិសម្រាប់ដំណើរបំពេញទស្សនកិច្ចដាច់ដោយឡែកពីគ្នា នៅកោះតៃវ៉ាន់។

ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា គណៈប្រតិភូបារាំង រួមមានសមាជិកសភាចំនួន៥រូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក ស៉ីរីល ប៉េឡាវ៉ាត់ (Cyril Pellavat) ហើយវាគឺជាដំណើរទស្សនកិច្ចលើកទី៤របស់ក្រុមអ្នកនយោបាយបារាំង ក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះ ដែរគណៈប្រតិភូអាមេរិកដែលរួមមានសមាជិកសភា៨រូប និងដឹកនាំដោយសមាជិកសភាតំណាងរាស្រ្ត លោកស្រី ស្ទេហ្វានី មើហ្វី (Stephanie Murphy) ក៏បានមកដល់តៃវ៉ាន់ផងដែរ។

ក្រុមសមាជិកសភាបារាំងនឹងស្នាក់នៅតៃវ៉ាន់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈដែលក្រុមសមាជិកសភាអាមេរិកនឹងស្ថិតនៅដល់ត្រឹមថ្ងៃសុក្រសប្តាហ៍នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com