ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
វិស័យពាណិជ្ជកម្ម ចិន-រុស្ស៊ី លែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកហើយ
ថ្ងៃទី ៖ 07-09-2022, ដោយ​​ admin , 159 Views
                     
ចិន : ការប្រើប្រាស់ប្រាស់ដុល្លាររបស់អាមេរិក ប្រឈមនឹងហានិភ័យខ្ពស់ ក្នុងពេលដែលរងការដាក់ទណ្ឌកម្ម ពីអាមេរិក ។ទាំងនោះហើយបានជាប្រទេសជាច្រើន ពិសេសគឺរុស្ស៊ី និងចិន បានសម្រេចបង្វែមកប្រើប្រាស់ប្រាក់របស់ខ្លួនជំនួសវិញ។ នៅពេលនេះ ក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ី Gazprom នៅថ្ងៃទី៦ខែកញ្ញា បានប្រកាសថា ចិននឹងចាប់ផ្តើមទូទាត់តម្លៃថាមពលហ្គាសទិញពីរុស្ស៊ី ដោយប្រាក់រូប្លិ៍ និងប្រាក់យ៉ន់របស់ចិន ជំនួសប្រាក់ដុល្លារអាមេរិក។

ក្រុមហ៊ុន Gazpromបានបញ្ជាក់ថា «មានការផ្លាស់ប្តូរជាវិជ្ជមានត្រូវបានអនុវត្តរវាងចិននឹងរុស្ស៊ី ហើយប្រាក់របស់ប្រទេសទាំងពីរក៏ត្រូវបានដំណើរការដើម្បីទូទាត់វិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ ។

អគ្គនាយកក្រុមហ៊ុន Gazprom លោក Alexei Miller បាននិយាយទៅកាន់អគ្គនាយកក្រុមហ៊ុនប្រេងជាតិចិន (CNPC) លោក Dai Houliang ថា «ការទូទាត់ប្រាក់ថ្មីស្ថិតនៅក្នុងគម្រោងភាគីទាំងសងខាងទទួលបានផលប្រយោជន៍ មានទំនុកចិត្ត ទាន់ពេលវេលា និងចាំបាច់បំផុត»។

លោក Alexei Miller បានប្រកាសទៅកាន់ភាគីចិនថា «ស្ថានភាពនៃគម្រោងផ្គត់ផ្គង់ហ្គាសតាមបំពង់បង្ហូរភាគខាងកើត បំពង់បង្ហូរឧស្ម័ន Power of Siberia តភ្ជាប់ពីរុស្ស៊ីទៅកាន់ប្រទេសចិន។ បំពង់បង្ហូរឧស្ម័ននេះនឹងបង្កើនការផ្គត់ផ្គង់ដល់ប្រទេសចិននៅក្នុងឆ្នាំ២០២៣ ។

រុស្ស៊ីបានកាត់បន្ថយនិងផ្អាកការ ផ្គត់ផ្គង់ថាមពលហ្គាស ដល់ប្រទេសតំបន់អឺរ៉ុប ក្រោយពេលប្រទេសទាំងនោះបានអនុម័តដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ។ ក្នុងពេលនេះដែរ រុស្ស៊ីក៏បានបង្កើនការផ្គត់ផ្គង់ ថាមពលដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីវិញ ពិសេសគឺប្រទេសចិន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com