ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
«ជីវិតមិនសុខស្រួល ឬរីករាយគ្រប់ពេលនោះទេ» នេះជាទស្សនៈ មហាសេដ្ឋីល្បីឈ្មោះ នៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង
ថ្ងៃទី ៖ 06-09-2022, ដោយ​​ admin , 248 Views
                     
យើងរស់នៅក្នុងពិភពលោកមួយដែលបុគ្គលម្នាក់ៗត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗគ្នា កាលៈទេសៈខុសៗគ្នា និងបញ្ហាប្រឈមនានាក្នុងជីវិត។ អ្នកខ្លះបានជម្នះនូវបញ្ហាប្រឈមរបស់ខ្លួន ហើយវាគួរឲ្យសោកសៅសម្រាប់អ្នកខ្លះទៀតដែលមិនអាចដោះស្រាយបាន។ ចំណែកអ្នកផ្សេងទៀត ប្រហែលជាដាក់សម្ពាធលើខ្លួនពួកគេខ្លាំងពេក។ នេះបើតាមទស្សនៈយល់ឃើញពីមហាសេដ្ឋីល្បីឈ្មោះ វិស័យមុខជំនួញនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ។

សរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា នៅពេលជីវិតដុនដាប ហើយអ្នកត្រូវព្យាយាមធ្វើឲ្យវាប្រសើរទ្បើងវិញ ជីវិតហាក់ដូចជាពិបាកខ្លាំងណាស់។ គំនិត និងភាពភ័យខ្លាចថា “តើខ្ញុំត្រូវចាប់ផ្តើមម្តងទៀតដោយរបៀបណា?” អាចបំផ្លាញការតស៊ូរបស់មនុស្សមួយចំនួន នៅពេលពួកគេបានមើលឃើញនូវកិច្ចការដែលពួកគេបានធ្វើអស់មួយជីវិតរបស់ពួកគេរលាយបាត់ និងបែកខ្ញែកខ្ទេចខ្ទី នៅចំពោះមុខពួកគេ។

អ្នកដទៃទៀតយល់ឃើញថា ពិបាកនឹងអត់ឱនឱ្យខ្លួនឯងចំពោះកំហុសមួយចំនួនពីអតីតកាល ដែលរុញច្រានឱ្យពួកគេប្រឈមមុខនឹងបញ្ហានាពេលបច្ចុប្បន្នរបស់ពួកគេ។ យើងដឹងថាជីវិតគឺដូចជាការងារផ្ទះដែលត្រូវធ្វើ។ វាក៏ជាការរត់ប្រណាំង។ វាក៏ជាភ្នំដែលយើងត្រូវឡើង។ វាក៏ជាទន្លេដែលយើងត្រូវហែលឆ្លងកាត់ ហើយវាក៏ជាគោលបំណងដែលយើងត្រូវសម្រេចឲ្យបានផងដែរ។

អ្នកមិនត្រូវឈ្លក់វង្វេងនឹងរឿងមិនសប្បាយចិត្តនោះទេ។ ជាគោលការណ៍ធម្មជាតិ វាជាការពិតដែលយើងជាមនុស្ស គឺពោរពេញដោយអារម្មណ៍ សេចក្តីប៉ងប្រាថ្នា សេចក្តីត្រូវការ និងភាពភ័យខ្លាច។ យើងព្រួយបារម្ភ និងភ័យខ្លាចថាយើងមិនបានធ្វើអ្វីៗបានល្អក្នុងជីវិតរបស់យើង។ នេះគឺជាអតីតកាលរបស់យើងដែលធ្វើឲ្យយើងជឿថាជីវិតគឺពិតជាលំបាកមែន។

យើងត្រូវមើលបញ្ហាប្រឈមជាការសាកល្បងមួយ ដែលនឹងសម្រួចភាពធន់រឹងមាំរបស់យើង។ បុគ្គលជោគជ័យគ្រប់រូបតែងជួបឧបសគ្គ និងបញ្ហាប្រឈម។ ខ្ញុំសង្កេតឃើញថាពួកគេកម្រត្អូញត្អែរអំពីការលំបាកក្នុងផ្លូវជីវិតរបស់ពួកគេណាស់។ ពួកគេដឹងថាពិភពលោកពិតគឺរញ៉េរញ៉ៃ និងមិនអាចទាយទុកជាមុនបានទេ។ ពួកគេដឹងថាភាពរញ៉េរញ៉ៃកំពុងបិទបាំងឱកាស ហើយពួកគេជឿជាក់លើខ្លួនឯងថាមានសមត្ថភាពរកឃើញឱកាសនោះ។ ពួកគេមានទំនោរមើលឃើញបញ្ហាប្រឈមទាំងនោះជាការសាកល្បង ពោលគឺការល្បងមើលមួយដែលនឹងសម្រួចភាពធន់រឹងមាំរបស់ពួកគេ។

អ្នកឧកញ៉ា គិត ម៉េង បានរំលេចថា ប្រសិនបើអ្នកសួរខ្លួនឯងដោយចៃដន្យថា "ហេតុអ្វីបានជាជីវិតខ្ញុំហាក់ដូចជាពិបាកជាងជីវិតអ្នកដទៃ" សូមចងចាំឃ្លាដ៏សាមញ្ញនេះថា «ជីវិតយើងមិនត្រូវបានកំណត់លក្ខណៈដោយបទពិសោធពីមុន ដោយការសម្រេចចិត្តមិនល្អរបស់យើង ឬបរាជ័យរបស់យើងនោះទេ។ នៅពេលដែលយើងផ្តោតលើភាពវិជ្ជមាន នោះជីវិតកាន់តែងាយស្រួល។ នៅពេលយើងផ្ដោតលើអារម្មណ៍ឯកា លើការនៅម្នាក់ឯង ឬលើអ្វីដែលយើងមិនមាន នោះជីវិតគឺពិបាក»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com