ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នៅមុនឆ្នាំ២០២៧ អឺរ៉ុបមិនអាចខ្វះថាមពលរុស្ស៊ីនោះឡើយ
ថ្ងៃទី ៖ 06-09-2022, ដោយ​​ admin , 165 Views
                     
អឺរ៉ុប : បើទោះបីខិតខំស្វែងរកប្រភពជំនួសថាមពលរបស់រុស្ស៊ី ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា អឺរ៉ុបមិនអាចដកខ្លួនចេញពីថាមពលរបស់រុស្ស៊ីក្នុងពេលដ៍ខ្លីនោះឡើយ។

រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Nikolay Shulginov បានបញ្ជាក់ថា អឺរ៉ុបនឹងមិនអាចបោះបង់ថាមពលរបស់រុស្ស៊ីនៅមុនឆ្នាំ ២០២៧នោះឡើយ ។ នៅពេលនេះអឺរ៉ុបមិនអាចពឹងផ្អែកទៅលើប្រទេសណាមួយផ្សេងក្រៅពីអាមេរិកនោះឡើយ។ ក្នុងពេលនេះដែរ វិមានក្រឹមឡាំងបានព្រមានថា ការផ្គត់ផ្គង់ឧស្ម័នពី រុស្ស៉ីទៅកាន់អឺរ៉ុបនឹងមិនបន្តឡើងវិញឡើយ រហូតទាល់តែទណ្ឌកម្មប្រឆាំងមកលើទីក្រុងមូស្គូ ត្រូវបានដកចេញទៅវិញ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peksov) បានលើកឡើងយ៉ាងដូច្នេះថា «បញ្ហានៃការផ្គត់ផ្គង់ឧស្ម័ន គឺកើតមានឡើងដោយសារតែទណ្ឌកម្មដែលបានដាក់ប្រឆាំងនឹងប្រទេសរបស់យើង ព្រមទាំងក្រុមហ៊ុនជាច្រើនពីសំណាក់ក្រុមប្រទេសលោកខាងលិច រួមមានអាល្លឺម៉ង់និងចក្រភពអង់គ្លេស ជាដើម។ វាពុំមានហេតុផលណាផ្សេងដែលអាចបង្កជាបញ្ហានេះឡើងឡើយ។

ទណ្ឌកម្មដែលបានដាក់ដោយក្រុមលោកខាងលិចទាំងនោះ គឺជាមូលហេតុតែមួយគត់ ដែលបាននាំឱ្យស្ថានការណ៍វិវត្តដល់ចំណុចដូចដែលយើងគ្រប់គ្នាកំពុងមើលឃើញនាពេលនេះ»។

សារព្រមានរបស់វិមានក្រឹមឡាំងធ្វើឡើងចំគ្រាដែលវិបត្តិថាមពលនៅទូទាំងតំបន់អឺរ៉ុបកំពុងតែធ្ងន់ធ្ងរទៅថែមទៀត បន្ទាប់ពីក្រុមហ៊ុនឧស្ម័ន រុស្ស៉ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការបិទជួលជុលម៉ាស៉ីនទួរប៊ីនបំពង់ឧស្ម័ន Nord Stream1ដែលពីដំបូងឡើយគ្រោងប្រើពេលត្រឹម៣ថ្ងៃ នឹងត្រូវអូសបន្លាយដោយមិនមានពេលកំណត់។

គួរបញ្ជាក់ថា បំពង់ឧស្ម័ន Nord Stream1 ដែលបានធ្វើប្រតិបត្តិការតាំងតែពីឆ្នាំ២០១១មក គឺជាបំពង់ឧស្ម័នធំបំផុតតែមួយគត់ដែលនាំយកឧស្ម័នពីប្រទេសរុស្ស៉ីទៅកាន់តំបន់ភាគខាងលិចអឺរ៉ុប។

ពាក់ព័ន្ធនឹងការបិទបំពង់ឧស្ម័ននេះ សហភាពអឺរ៉ុបបានចោទប្រកាន់ជាដដែលៗថា ទីក្រុងមូស្គូមានចេតនាបង្កភាពរាំងស្ទះ និងកាត់បន្ថយលំហូរឧស្ម័នដើម្បីសងសឹកការដាក់ទណ្ឌកម្មក៏ដូចជាការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន។

ចំណែកសហរដ្ឋអាមេរិកក៏បានចោទរុស្ស៉ីអំពីការប្រើប្រាស់ថាមពលជាអាវុធផងដែរ ប៉ុន្តែបានបង្ហាញការជឿជាក់ថា អឺរ៉ុបនឹងមានឧស្ម័នគ្រប់គ្រាន់ដើម្បីឆ្លងកាត់រដូវរងា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com