នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
ចិនក្លាយជាប្រទេសដំបូងគេមានវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ប្រភេទហឺត
ថ្ងៃទី ៖ 05-09-2022, ដោយ​​ admin , 145 Views
               
ចិន : ចិនបានក្លាយទៅជាប្រទេសដំបូងគេបង្អស់ដែលបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ដែលជាប្រភេទហឺត មិនមែនចាក់តាមម្ជុលនោះទេ ។ វ៉ាក់សាំងនេះផលិតដោយ ក្រុមហ៊ុន CanSino Biologics មានទីតាំងនៅទីក្រុង Tianjin ប្រទេសចិន។

តាមសារព័ត៌មាន The Straits Times បានផ្សាយថា ការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទជាថ្នាំសម្រាប់ហឺតខាងលើ បានជួយឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន CanSino Biologics នៅកោះហុងកុងកើនឡើងដល់ទៅ១៤,៥% នាព្រឹកថ្ងៃទី៥ខែសីហា ។

ស្ថាប័នគ្រប់គ្រងផលិតផលសុខាភិបាលចិនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Ad5-nCoV របស់ក្រុមហ៊ុន CanSino Biologics ដើម្បីប្រើប្រាស់បន្ទាន់។ នេះជាប្រភេទថ្មីនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុន CanSino Biologics ។

កន្លងមក វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន CanSino Biologics ត្រូវបានសាកល្បងនៅលើមនុស្សនាខែមីនាឆ្នាំ២០២០ ហើយត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន ម៉ិចស៊ីកូ ប៉ាគីស្ថាន ម៉ាឡេស៊ីនិងហុងគ្រី ក្រោយពេលបញ្ចេញទៅកាន់ទីផ្សារនាខែកុម្ភៈឆ្នាំ២០២១។

តាមការលើកឡើងរបស់ ក្រុមហ៊ុន CanSino Biologics បានឱ្យដឹងថា វ៉ាក់សាំងប្រភេទហឺត អាចនឹងជួយការពារការឆ្លងកូវីដ-១៩ បានយ៉ាងល្អ។

បច្ចុប្បន្នក្រុមហ៊ុនជាច្រើនជុំវិញពិភពលោកកំពុងតែស្រាវជ្រាវផលិតវ៉ាក់សាំងប្រភេទហឺតជាជាងចាក់ដើម្បីជំរុញដល់ការប្រើប្រាស់វ៉ាក់សាំងឱ្យបានយ៉ាងច្រើន ពិសេសគឺអ្នកខ្លាចម្ជុល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com