ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទំនាក់ទំនងអាមេរិកនិងចិនកាន់តែតានតឹង ក្រោយទីក្រុងវ៉ាស៊ីនតោន សម្រេចលក់អាវុធឱ្យកោះតៃវ៉ាន់មានតម្លៃជាង១ពាន់លានដុល្លារ
ថ្ងៃទី ៖ 03-09-2022, ដោយ​​ admin , 151 Views
                     
បរទេស : កិច្ចព្រមព្រៀងលក់អាវុធឱ្យកោះតៃវ៉ាន់ដែលមានប្រព័ន្ធរ៉ាដាតាមដាន និងកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំង និងប្រព័ន្ធការពារដែនអាកាស បានកើតឡើងក្រោយពេលដែលប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្រោយពីខកខានអស់រយៈពេល២៥ឆ្នាំកន្លងមក ។ បន្ទាប់មកក៏មានតំណាងរាស្ត្រអាមេរិកជាច្រើនរូបមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ផងដែរ ដែលជាហេតុធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធមានទំហំទឹកប្រាក់១.១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ហើយ បើទោះជាមានការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់ចិនក៏ដោយ។

មន្ទីរបញ្ចកោណបានប្រកាសពីផែនការលក់អាវុធខាងលើឱ្យកោះតៃវ៉ាន់កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងបរិបទដែលចិននៅតែបន្តបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងការបញ្ជូន មន្ត្រីជាន់ខ្ពស់អាមេរិកមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។

បើតាមមន្ទីរបញ្ចកោណ ការលក់អាវុធឱ្យតៃវ៉ាន់នេះទៀតសោត ក្នុងនោះរួមមានមីស៊ីលសាយវីនដ័រ (Sidewinder) ដែលជាប្រភេទមីស៊ីលអាចបំពាក់លើយន្ដហោះចម្បាំងមានតម្លៃ៨៥.៦លានដុល្លារ មីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) តម្លៃ៣៥៥លានដុល្លារ ព្រមទាំងប្រព័ន្ធរ៉ាដា មានតម្លៃ ៦៦៥.៤លានដុល្លារ។

ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានសម្ដែងការខឹងសម្បាជាខ្លាំងជាមួយការព្រមានថា ផែនការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន នឹងសហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយចិនក៏នឹងចាត់វិធានការឆ្លើយតបនៅក្នុងករណីចាំបាច់ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com