ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការមិនចុះសម្រុងរវាងកម្លាំងយោធា និងប្រធានាធិបតី សង្គ្រាមអ៊ុយក្រែនជិតបញ្ចប់ហើយ
ថ្ងៃទី ៖ 02-09-2022, ដោយ​​ admin , 170 Views
                     
អ៊ុយក្រែន : អ៊ុយក្រែនអាចនឹងមានរដ្ឋប្រហារជាថ្មីខណៈកម្លាំងទាហានប្រទេសនេះ លេងស្តាប់សំដីរបស់ប្រធានាធិបតី អ៊ុយក្រែន នៅក្នុងសង្គ្រាមតទល់ជាមួយរុស្ស៊ី។ ទាំងនេះហើយសង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

នៅពេលនេះ ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko ជឿជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ជិតដល់ទីបញ្ចប់ហើយ ខណៈដែលកម្លាំងទាហានមិនចុះសម្រុងជាមួយប្រធានាធិបតីអ៊ុយក្រែន។

មានប្រសាសន៍នៅថ្ងៃទី ១ខែកញ្ញា ប្រធានាធិបតីបេឡារូស បានលើកឡើងថា អុ៊យក្រែនកំពុងតែបែកបាក់គ្នា រវាងថ្នាក់ដឹកនាំនឹងយោធា ទាំងនោះហើយសង្គ្រាមអាចនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។

តាមការលើកឡើងរបស់លោក Alexander Lukashenko កម្លាំងទាហាន គឺជាក្រុមតែមួយគត់នៅក្នុងប្រទេសអ៊ុយក្រែនអាច«ទះតុនិយាយថា ត្រូវតែពិភាក្សាបើមិនចង់ឱ្យអ៊ុយក្រែនលុបចេញពីផែនទី»។

ការប្រកាសរបស់លោក Alexander Lukashenko មានចំណុចដូចគ្នាជាច្រើនជាមួយនឹងការប្រកាសរបស់អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្សុី លោក Dmitry Medvedev ដែល លោកបានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែនអាចនឹងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលទីក្រុងកៀវ ដើម្បីពិភាក្សាសន្តិភាពជាមួយរុស្ស៊ីបញ្ចប់សង្គ្រាម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com