ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទោះរងការដាក់ទណ្ឌកម្ម តែក្រុមហ៊ុនGazprom ទទួលបានប្រាក់ចំណូលខ្ពស់
ថ្ងៃទី ៖ 01-09-2022, ដោយ​​ admin , 141 Views
                     
បរទេស : សារព័ត៌មាន The guardian បានផ្សាយថា ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានត្រៀមបញ្ជូនទឹកប្រាក់ ៩,៩ពាន់លានដុល្លារឱ្យទៅវិមានក្រឹមឡាំង ក្រោយពេលក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញច្រើនបំផុតមិនធ្លាប់មាន។

ក្រុមហ៊ុន Gazprom បានប្រកាសថា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលពីការលក់ថាមពលហ្គាសដល់ទៅ ៤១,៤ពាន់លានដុល្លារនៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២២។

តម្លៃប្រេងនិងថាមពលកើនឡើងខ្ពស់ក្នុងរយៈពេលនោះ ពិសេសចាប់តាំងពីសង្គ្រាមរុស្សី-អ៊ុយក្រែនផ្ទុះឡើង។ វិមានប្រធានាធិបតីរុស្ស៊ី មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Gazprom រហូតដល់ទៅ៤៩,៣% នឹងទទួលបានប្រាក់ចំណេញ១,២១ ពាន់លានរូប្លិ៍។ បើទោះបីរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចក្តី ប៉ុន្តែប្រាក់ចំណូលពីការលក់ប្រេងរបស់រុស្ស៊ីបែរជាកើនឡើងខ្ពស់ទៅវិញ ។ ទាំងនោះគឺជាអ្វីដែលប្រទេសលោកខាងលិចមិនចង់បាននោះឡើយ ។

អង់គ្លេស និងអឺរ៉ុបបានបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដើម្បីបិទសេដ្ឋកិច្ចប្រទេសនេះ ។ ប៉ុន្តែរុស្ស៊ីបានបង្កើនការលក់ប្រេងទៅកាន់ប្រទេសតំបន់អាស៊ីវិញ ជំនួសទីផ្សារនៅអឺរ៉ុប។ ទាំងនោះហើយបានជួយដល់រុស្ស៊ីរកបានប្រាក់ចំណូលជាច្រើន ។


អគ្គនាយកក្រុមហ៊ុន Gazprom លោក Alexei Miller នៅថ្ងៃទី ៣១ខែសីហា បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចធ្វើឱ្យក្រុមហ៊ុនជួសជុល Siemens Energy មិនអាចដំណើរការបានទើបធ្វើឱ្យបំពង់បង្ហូរឧស្ម័ន Nord Stream 1 ផ្អាកដំណើរការដើម្បីជួសជុល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com