ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ផ្អាកការផ្គត់ផ្គង់ហ្គាសរយៈពេល ៣ថ្ងៃ គឺជាការសាកល្បងដល់តំបន់អឺរ៉ុប
ថ្ងៃទី ៖ 31-08-2022, ដោយ​​ admin , 137 Views
                     
រុស្ស៊ី : ក្រុមហ៊ុនថាមពលហ្គាស Gazprom បានប្រកាសផ្អាកដំណើរការបំពង់បង្ហូរឧស្ម័នហ្គាស North stream 1 ចាប់ពីវេលាម៉ោង៤ថ្ងៃទី៣១ខែសីហា ដល់ម៉ោង៤ថ្ងៃទី ៣ខែកញ្ញា (ពេលវេលារុស្ស៊ី)។

ក្នុងពេលជាមួយគ្នានោះដែរ ព័ត៌មានស្តីពីការផ្អាកដំណើរការបំពង់បង្ហូរឧស្ម័នត្រូវបានប្រកាសឱ្យដឹងតាំងពីថ្ងៃទី១៩ខែសីហា ។ ក្រុមហ៊ុន Gazprom បានបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ដើម្បីជួសជុល តួប៊ីនសម្រាប់បំពង់បង្ហូរឧស្ម័ននោះ។ ក្រោយការជួសជុលរួច សកម្មភាពបញ្ជូនថាមពលហ្គាសទៅកាន់អឺរ៉ុបនឹងដំណើរការធម្មតាដូចនៅក្នុងខែសីហា ប្រសិនបើមិនមានអ្វីខុសប្រក្រតីនោះ។

ចាប់ពីថ្ងៃទី២៧ខែកក្កដា ក្រុមហ៊ុន Gazprom បានកាត់បន្ថយការផ្គត់ផ្គង់តាមបំពង់បង្ហូរឧស្ម័ន North stream 1 នៅសល់តែ ២០%ប៉ុណ្ណោះ ដោយសារតែមានបញ្ហាតួប៊ីនរបស់ ក្រុមហ៊ុន Siemens។ ការកាត់បន្ថយផ្គត់ផ្គង់ឧស្ម័នបានធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់នៅក្នុងតំបន់អឺរ៉ុប គឺមានរហូតដល់ទៅ៣៥០០ដុល្លារសម្រាប់ ១០០០ម៉ែត្រគូប ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com