ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការខូចខាតទ្រព្យសម្បត្តិដោយគ្រោះទឹកជំនន់នៅប៉ាគីស្ថាន គិតជាទឹកប្រាក់ជាង១០ពាន់លានដុល្លារ
ថ្ងៃទី ៖ 30-08-2022, ដោយ​​ admin , 149 Views
                     
ប៉ាគីស្ថាន : នៅក្នុងខែសីហានេះ ប៉ាគីស្ថាន ប្រឈមនឹងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ។

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងផែនការរបស់ប្រទេសប៉ាគីស្ថាន លោក Ahsan Iqbal បានឱ្យដឹងថា តាមការវាយតម្លៃ ជំហានដំបូងអំពីទំហំនៃការខូចខាត ដែលបង្កឡើងដោយមហន្តរាយទឹកជំនន់ដ៏អាក្រក់នាពេលថ្មីៗនេះ គឺមានចំនួនជាង ១០ពាន់លានដុល្លារ ។

លោក Ahsan Iqbal បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាវានឹងមានទំហំធំ រហូតមកដល់ពេលនេះ ហើយការប៉ាន់ប្រមាណជាបឋម គឺធំធេងណាស់ ពោលគឺជាង ១០ពាន់លានដុល្លារឯណោះ»។

លោកបន្ថែមថារហូតមកដល់ពេលនេះ មានមនុស្សជាង ១,០០០នាក់ហើយបានស្លាប់ រីឯ ការខូចខាតផ្ទះមានជិតមួយលានខ្នង។ លោក Ahsan Iqbal បានវាយតម្លៃវាយថាទឹកជំនន់នាពេលថ្មីៗនេះ មានសភាពអាក្រក់ជាងទឹកជំនន់ដែលបានវាយប្រហារប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ២០២០ ដែលនៅកាលនោះ អង្គការសហប្រជាជាតិ បានចាត់ទុកថាជាគ្រោះមហន្តរាយដ៏ធំបំផុតមិនធ្លាប់មាន។

បើតាមរដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ វាអាចចំណាយពេល ៥ឆ្នាំដើម្បីកសាង និងស្តារប្រទេសជាតិឡើងវិញ ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ប្រជាជនប៉ាគីស្ថានអាចនឹងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ធ្ងន់ធ្ងរ។

ទឹកជំនន់ភ្លាមៗដែលមិនធ្លាប់មានពីមុនមក បានបំផ្លាញផ្លូវ ថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ហើយសម្លាប់មនុស្សជាង ១,០០០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រជាជនជាង ៣៣លាននាក់ ឬស្មើនឹង ១៥% នៃចំនួនប្រជាជន ២២០លាននាក់ នៃប្រទេសប៉ាគីស្ថាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com