ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកឧកញ៉ា គិត ម៉េង ៖ ត្រូវរីករាយក្នុងបច្ចុប្បន្ន កុំបារម្ភរឿងអនាគត
ថ្ងៃទី ៖ 26-08-2022, ដោយ​​ admin , 224 Views
                     
តើអ្នកធ្លាប់ឮឃ្លាមួយថា « ត្រូវរីករាយក្នុងបច្ចុប្បន្ន កុំបារម្ភរឿងអនាគត » ដែរឬទេ? ។ ឃ្លានេះមានន័យថា យើងត្រូវរស់ក្នុងថ្ងៃនេះឱ្យបានល្អ ។ នេះគឺជាចំណោទក្នុងឃ្លារបស់មហាសេដ្ឋីល្បីឈ្មោះនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ។

អ្នកឧកញ៉ា គិត ម៉េង បានបង្ហើរសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែសីហានេះថា តើមានមនុស្សប៉ុន្មាននាក់ដែលរស់ ដូចតាមឃ្លាមួយនេះ? ខ្ញុំមានភាពមមាញឹកនឹងការងារ។ ជាញឹកញាប់ ខ្ញុំត្រូវប្រាប់ខ្លួនឯងឱ្យមានពេលសម្រាកខ្លះ ហើយរីករាយនូវអ្វីដែលខ្ញុំមាននៅពេលនេះ។ និយមន័យ និងតម្លៃនៃសុភមង្គលអាចត្រូវបានផ្តល់ឱ្យខុសៗគ្នា។ មនុស្សមួយចំនួនបានចំណាយជីវិតរបស់ពួកគេ ដោយព្យាយាមបង្កើតលក្ខខណ្ឌដ៏ល្អឥតខ្ចោះដើម្បីរស់នៅ ដោយមិនទទួលបានសុភមង្គលពិតប្រាកដ។ ខ្ញុំបានអានអត្ថបទមួយអំពីសុភមង្គល ហើយខ្ញុំជឿថាវាជាអត្ថបទដ៏មានតម្លៃដែលត្រូវចែករំលែក។

រំលេចជាសំណេរនៅលលបណ្ដាញសង្គមដដែល អ្នកឧកញ៉ា គិត ម៉េង បានបន្តថា « មនុស្សជាច្រើនជឿថាសុភមង្គលគឺជាព្រឹត្តិការណ៍អនាគត។ មុននឹងឆ្ពោះទៅដល់អនាគតដែលយើងចង់បាន យើងត្រូវស្វែងរកប្រាក់កាសជាមុនសិន ត្រូវមានអាជីពជោគជ័យមួយ និងរក្សាភាពស្ងៀមស្ងាត់។ ពួកគេយល់ថា មានតែវិធីនេះទើបពួកគេអាចទៅដល់គោលដៅអនាគតពួកគេ។ ប៉ុន្តែ នៅពេលដែលពួកគេទៅដល់គោលដៅនោះ ពួកគេនឹងដឹងថាសុភមង្គលដែលគេរំពឹងទុកក្នុងជីវិតរបស់ពួកគេប្រហែលជាមិនមែនបែបនោះទេ » ។

លោកថា សុភមង្គលរបស់យើងមិនត្រូវបានរកឃើញនៅចុងបញ្ចប់នៃជីវិតទាំងអស់នោះទេ។ ជីវិតយើងមានដែនកំណត់។ ជីវិតមិនមែនជាការប្រណាំងប្រជែងដែលត្រូវបញ្ចប់នោះឡើយ។ បើអ្នកត្រូវសប្បាយពេលនេះ សូមទទួលយកក្តីសុខក្នុងបច្ចុប្បន្ន។ សូមឱ្យខ្លួនយើងរីករាយនឹងអ្វីដែលយើងមាន ហើយយើងអាចឱ្យសុភមង្គលកើតមាននាពេលបច្ចុប្បន្ន។ ដូចឃ្លាមួយក្នុងភាសាបារាំងដែលលើកឡើងថា "joie de vivre" ដែលមានន័យថា «ភាពរីករាយនៃការរស់នៅក្នុងពេលបច្ចុប្បន្ន»។ យើងមិនដឹងថាអនាគតនឹងមានអ្វីកើតទ្បើងចំពោះយើងទេ ដូច្នេះ យើងគួរតែចាប់យកពេលវេលាល្អៗ ដែលយើងមានឥទ្បូវនេះ។

ថ្ងៃណាមួយ អ្នកនឹងគិតត្រលប់មកវិញនូវអតីតកាលរបស់អ្នក ហើយប្រាកដណាស់ អ្នកនឹងមិនចង់ឃើញការត្រលប់ទាំងនោះពោរពេញដោយរឿងជាច្រើនដែលមិនពាក់ព័ន្ធនៅក្នុងជីវិតរបស់អ្នកឡើយ។ ជីវិតរបស់អ្នកកំពុងកើតឡើងនៅពេលនេះ យើងមានជីវិតតែមួយ យើងត្រូវភ្លក្សរសជាតិនៃជីវិតឱ្យបានគ្រប់សព្វ ត្រូវស្វែងរកបទពិសោធន៍នានាដើម្បីបំពេញជីវិត។

ចំណុចសំខាន់នៃការរស់នៅគឺមិនមែនដើម្បីទៅដល់គោលដៅអនាគតនោះទេ។ អ្វីដែលសំខាន់គឺការរស់នៅក្នុងបច្ចុប្បន្នកាល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com