ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រាល់ឆ្នាំកម្ពុជាខាតថវិកាប្រមាណ ៦៦៣ន់លានដុល្លារស្មើនឹង៣% នៃ GDP ដោយសារការប្រើប្រាស់ថ្នាំជក់
ថ្ងៃទី ៖ 25-08-2022, ដោយ​​ admin , 213 Views
                     
ភ្នំពេញ : អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់នឹងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល ជាពិសេសអាចកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យមកនៅកម្រិតទាប ខណៈដែលការប្រើប្រាស់ថ្នាំជក់បង្កឱ្យខាត់បង់សេដ្ឋកិច្ច និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ។

បើតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំកម្ពុជាខាតបង់ថវិកាប្រមាណ ៦៦៣លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៣% នៃ GDP ដោយសារតែការប្រើប្រាស់ថ្នាំជក់។

ប្រជាពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ដោយសារតែជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់ រួមមានជំងឺដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែម ជាដើម។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីវិធានការមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ នៅមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ខេត្ដកណ្ដាលលោកស្រី សាន អរុណ អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍មានប្រសាសន៍ថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងជួយធ្វើឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកា ទិញបារី និងចៀសផុតពីជំងឺផ្សេងៗ។ ការប្រើប្រាស់ថ្នាំជក់បង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងមានទំហំធំធេង ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។

លោកស្រីសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា បារីពិតជាបានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដូច្នេះលោកជំទាវបានណែនាំឱ្យយុវជនទាំងអស់កុំប្រើប្រាស់បារី ហើយក៏លោកជំទាវ ក៏បានទឹកចិត្តដល់រាជរដ្ឋាភិបាលឱ្យដំឡើងពន្ធលើផលិតផលថ្នាំជក់នេះផងដែរ។

លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់នេះ គឺជាវិធានការឈ្នះ ឈ្នះ ទាំងអស់គ្នា សម្រាប់សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាលគឺ ការដំឡើងពន្ធលើផលិតផលថ្នាំជក់។ ការដំឡើងពន្ធនឹងជួយឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកាទិញបារី និងកាត់បន្ថយយុវជនពីការចង់សាកល្បងប្រើប្រាស់បារីផងដែរ។ មានន័យថាយើងអាចបង្ការពួកគាត់ពីការឈឺ ស្លាប់ ពិការដែលបង្កពីការប្រើប្រាស់ថ្នាំជក់បាន។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធបន្ថែមផងដែរ។ តាមបទពិសោធន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ ហ្វីលីពីន សិង្ហបុរី បានបង្ហាញថា ការដាក់ចេញនូវវិធានការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យរដ្ឋាភិបាលទទួលបានចំណូលពន្ធកើនឡើង ព្រមទាំងជួយបង្ការប្រជាពលរដ្ឋពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ទៀតផង។ ជាងនេះទៅទៀត កម្ពុជាជាសមាជិកនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ហេតុនេះការដំឡើងពន្ធថ្នាំជក់ក៏ជាកាតព្វកិច្ចមួយរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីផងដែរ។

ទាក់ទងនឹងការដំឡើងពន្ធថ្នាំជក់នេះដែរ ការស្ទង់មតិរបស់សកលវិទ្យាល័យជាតិមានជ័យកាលពីឆ្នាំ ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ ៩៤% គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ហើយពួកគាត់បានសម្តែងមតិថា ពន្ធថ្នាំជក់គួរតែមានអត្រា ជាមធ្យមប្រមាណ ៦០%ធៀបតម្លៃលក់រាយ។

កញ្ញា យ័ន្ដ សូឡា គរុនិស្សិត នៃមណ្ឌលគរុកោសល្យភូមិភាគហ៊ុន សែន ខេត្ដកណ្ដាលបានគាំទ្រការដំឡើងពន្ធផលិតផលថ្នាំជក់ ហើយបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ឈប់ប្រើថ្នាំជក់នេះ ព្រោះបានធ្វើឱ្យខាតថវិកា និងធ្វើឱ្យកើតជំងឺជាច្រើន។

តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមសិក្ខាសាលានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំពុងគិតគូរបញ្ហានេះដែរហើយ គ្រាន់តែទាមទារពេលវេលា និងសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់សិន ខណៈដែលការដំឡើងពន្ធនេះ រាជរដ្ឋាភិបាលមិនអាចមើលតែមួយជ្រុងបានទេ គឺត្រូវធ្វើជាកញ្ចប់ លើវិស័យពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជាមានអត្រាពន្ធថ្នាំជក់ទាបគឺត្រឹមតែ២៥% ទៅ៣១% ធៀបតម្លៃលក់រាយ ខណៈដែលប្រទេសថៃ ប្រុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពី ភូមា សុទ្ធតែមាន អត្រាខ្ពស់ជាង ៥០%ធៀបតម្លៃលក់រាយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com