ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចុងសប្ដាហ៍ទី៣នៃខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២២ម៉ឺននាក់ ក្នុងនោះខេត្តសៀមរាបលេចធ្លោរជាងគេ
ថ្ងៃទី ៖ 23-08-2022, ដោយ​​ admin , 180 Views
                     
ភ្នំពេញ : យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា ចុងសប្ដាហ៍ទី៣ ពោលថ្ងៃទី២១-២២ ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរ សរុប២២២,៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិ២០០,៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២,២០៨នាក់។

របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗ ទាំង៨ រាជធានី ខេត្ត គឺខេត្តសៀមរាបមានភាពលេចធ្លោរជាងគេ ពោលចំនួនភ្ញៀវមាន ៣៣,៩៦៨នាក់ ខេត្តព្រះសីហនុ ៣១,៨១៥នាក់ ខេត្តកំពត ២៨,០៤០នាក់ ខេត្តបាត់ដំបង ២០,៧៩០នាក់ រាជធានីភ្នំពេញ ១៩,៧៩៩នាក់ ខេត្តកណ្តាល ១៣,៩៧៥នាក់ ខេត្តកែប ១១,៥៥៩នាក់ ខេត្តពោធិ៍សាត់ ១០,៣៦៤នាក់ ។

បើតាមរបាយការណ៍ តួលេខខាងលើនេះ មានការថមថយ ៤.៧៣% ធៀបនឹងសប្តាហ៍កន្លងមក។ មិនខុសពីសប្តាហ៍កន្លងមក បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

បច្ចុប្បន្ន ក្រសួងទេសចរណ៍ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំរុញការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៉ីនធើណែត១០០បង្គោល នៅតាមគោលដៅទេសចរណ៍អាទិភាព ពិសេសតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលនៅដាច់ស្រយាល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com