តម្លៃប្រេងនៅកម្ពុជា ចាប់ផ្ដើមឡើងថ្លៃបន្តិច រយៈពេល១០ថ្ងៃ
ថ្ងៃទី ៖ 22-08-2022, ដោយ admin , 190 Views
ភ្នំពេញ : តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នៅកម្ពុជា រយៈពេល១០ថ្ងៃ ឡើងថ្លៃពី៥០ ទៅ ១០០រៀល ក្នុង១លីត្រ ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី១៩ សីហា ។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១-៣១ ខែសីហា ឆ្នាំ២០២២ គឺប្រេងសាំង មួយលីត្រ ៤៧០០៛ (ឡើង ៥០៛) និងប្រេងម៉ាស៊ូត មួយលីត្រ ៥១០០៛ (ឡើង ១០០៛) ៕
|