ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាទទួលបានភ្ញៀវទេសចរជាង៧៤ម៉ឺននាក់ ក្នងរយៈពេល ៧ខែ ឆ្នាំ២០២២
ថ្ងៃទី ៖ 20-08-2022, ដោយ​​ admin , 186 Views
                     
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងកាលពីថ្ងៃទី១៩ សីហា ថា កម្ពុជា ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។

លោក ថោង ខុន ថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅសំខាន់ៗ ដូចជាខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត ដែល មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

បើតាមលោក រដ្ឋមន្ត្រី ថោង ខុន «ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ»។

សម្រាប់ខេត្តសៀមរាប រយៈពេល៧ខែដើមឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង ១,២៤២,៨៥៤នាក់ កើនឡើង៨៩០%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១,១៥៩,០០០នាក់ កើនឡើង៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣,៨៥៤នាក់ កើនឡើង១៣៥២%។ នេះបើតាមការបញ្ជាក់បន្ថែមពីលោករដ្ឋមន្រ្តី ។

លោក ថោង ខុន បន្តទៀតថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com