នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
សង្គ្រាមអ៊ុយក្រេន៖ ជំនួយយោធា អឺរ៉ុបថយចុះ អាមេរិកកើនឡើង
ថ្ងៃទី ៖ 20-08-2022, ដោយ​​ admin , 204 Views
               
បរទេស : សង្គ្រាមដែលអ៊ុយក្រែនកំពុងតែតទល់ជាមួយរុស្ស៊ីនាពេលនេះគឺអាស្រ័យទៅលើ ជំនួយអាវុធពីបណ្តាប្រទេសលោកខាងលិច ។ ប៉ុន្តែនៅពេលនេះ បណ្ដាប្រទេសមហាអំណាចធំៗនៅអឺរ៉ុប មិនបានរក្សាការបន្តការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដូចជាសហរដ្ឋអាមេរិកនោះទេ ហើយ ជំនួយយោធារបស់ពួកគេ សម្រាប់ទីក្រុងកៀវ មានការថយចុះចាប់តាំងតែពីខែមេសា មកម្ល៉េះ។

ចំណែកអាមេរិកវិញ នៅថ្ងៃទី ១៩ខែសីហាបានប្រកាស ជំនួយយោធាបន្ថែមក្នុងទំហំទឹកប្រាក់ ៧៧៥លានដុល្លារ ដល់អ៊ុយក្រែន ក្នុងគោលបំណងជួយទីក្រុងកៀវ ដណ្ដើមយកទឹកដី ដែលទាហានរុស្ស៉ី កំពុងកាន់កាប់ត្រឡប់មកវិញ។

កញ្ចប់ជំនួយយោធាថ្មីខាងលើ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS កាំភ្លើងធំ howitzers ១៦គ្រឿង រួមជាមួយគ្រាប់ សម្រាប់កាំភ្លើងធំចំនួន ៣៦,០០០គ្រាប់ ជាដើម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានគូសបញ្ជាក់ ដូច្នេះថា «ភាពក្លាហាន និងភាពខ្លាំងក្លារបស់យោធា និងប្រជាជនអ៊ុយក្រែន គឺពិតជាអស្ចារ្យណាស់ ហើយសហរដ្ឋអាមេរិកនឹងបន្តផ្ដល់ជំនួយដល់ អ៊ុយក្រែន។

ឆ្លើយតបទៅនឹងកញ្ចប់ជំនួយខាងលើ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារថ្លែងអំណរគុណដល់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាមួយការសង្កត់ធ្ងន់ថានេះការផ្ដល់ជំនួយដ៏សំខាន់ដើម្បីជួយអ៊ុយក្រែនយកឈ្នះលើរុស្ស៉ី។

តាមរយៈការផ្ដល់ជំនួយ បន្ថែមនេះ បានធ្វើឱ្យជំនួយយោធាដែលរដ្ឋបាលលោក ចូ បៃដិន ផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ជាង ១០.៦ពាន់លានដុល្លារហើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com