ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថវិកាជាង២០០០លានដុល្លារ បានមកពីកម្ពុជានាំចេញកសិផល ទៅកាន់ទីផ្សារអាស៊ី និងអឺរ៉ុប ក្នុងរយៈពេល៧ខែចុងក្រោយ
ថ្ងៃទី ៖ 19-08-2022, ដោយ​​ admin , 193 Views
                     
ភ្នំពេញ : ក្នុងរយៈពេល៧ខែ ២០២២នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអាស៊ី និងអឺរ៉ុប តម្លៃ គិតជាទឹកប្រាក់ ប្រមាណជាង ២៤០០លានដុល្លារអាមេរិក ។ នេះបើយោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា តម្លៃទឹកប្រាក់ប្រមាណជាង ២៤០០លានដុល្លារនេះ បានមកពីការនាំចេញកសិផល អង្ករ ស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ម្រេច ដូងប្រេង និងកៅស៊ូជាដើម។

ក្នុងនោះ ការនាំចេញអង្កររបស់កម្ពុជារយៈពេល៧ ខែនេះ គឺមានចំនួន ៣៥០ ៩០២ តោនទៅកាន់ទីផ្សារ ចំនួន៥៣ ប្រទេសនៅក្នុងតំបន់អឺរ៉ុប អាស៊ាន ចិន និងប្រទេសដែលជាគោលដៅផ្សេងៗទៀត ដោយសរុប ជាទឹកប្រាក់ប្រមាណជាង ៣០០លានដុល្លារ។

ចំពោះការនាំចេញស្រូវក្នុងរយៈពេល៧ ខែនេះវិញ គឺសរុបជាទឹកប្រាក់ប្រមាណ ៣៨៦លានដុល្លារ ដែលមានចំនួន ១ ៩៥០ ៩៨៦តោន ទៅកាន់ទីផ្សារប្រទេសវៀតណាម។

ចំណែកការនាំចេញផ្សេងៗក្រៅពីស្រូវ និងអង្ករ មានដូចជា ចេកស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទីរ គ្រាប់ពោត ផ្លែស្វាយស្រស់ជាដើម មានចំនួន ៣ ៩០៨ ០០៨,៦០តោន ដោយគិតជាទឹកប្រាក់សរុប ប្រមាណ ១៧៥៥ លានដុល្លារ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com